ក្រុមហ៊ុន Boeing ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ ៣០០ គ្រឿង​តម្លៃ ៣៧ ពាន់​លាន​ដុល្លារ​ឱ្យទៅ​ចិន​

202

​ក្រុមហ៊ុន Boeing បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ ខែវិច្ឆិកា​ដើម្បី​លក់​យន្តហោះ​ចំនួន ៣០០ គ្រឿង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ China Aviation Supplies Holding Company ដែលមាន​តម្លៃ ៣៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​បានប្រកាស​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅកាន់​ទីក្រុង​ប៉េកាំង​។​

​ក្រុមហ៊ុន China Aviation Supplies របស់​រដ្ឋ ដែល​ជួល​យន្តហោះ​ទៅឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បាន​និយាយថា ការបញ្ជាទិញ​នេះ​គឺ​សម្រាប់​យន្តហោះ​ប្រភេទ B-737 ចំនួន ២៦០ គ្រឿង​ក៏ដូចជា​យន្តហោះ B777 និង B787 ចំនួន ៤០ គ្រឿង​ផងដែរ​។ លក្ខខណ្ឌ​រវាង​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន និង ការប្តេជ្ញាចិត្ត​មិនជា​ប់​លក្ខខណ្ឌ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​ទោះយ៉ាងណា ក្រុមអ្នកវិភាគ​និយាយថា ការបញ្ជាទិញ​មួយចំនួន​អាច​ស្ថិតនៅ​ក្នុងចំណោម​អ្នកទិញ​មិន​បញ្ចេញ​ឈ្មោះ​ជាង ៣០០ នាក់ នៅ​ឆ្នាំនេះ ដូច្នេះ​គេ​មិនទាន់​ដឹងថា​តើ​កិច្ចព្រមព្រៀង​របស់​ចិន​តម្លៃ​ប៉ុន្មាន​នឹង​ក្លាយជា​អាជីវកម្ម​ថ្មី​ទាំងស្រុង​នោះទេ​។​

​ក្រុមហ៊ុន Boeing មាន​ការបញ្ជាទិញ​ចំនួន ៣៣៤ ពី​អតិថិជន​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ថ្ងៃទី ២៤ ខែតុលា​ដែល​ក្នុងនោះ​មាន ២៩០ បញ្ជា​ទិញ​យន្តហោះ​ខ្នាតតូច​គ្រួសារ​ត្រកូល 737 ។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​សមាមាត្រ​នៃ​កិច្ចព្រមព្រៀង​របស់​ចិន ជា​ការបញ្ជាទិញ​ថ្មី​ឬ​ជា​ការបញ្ជាទិញ​ដែលមាន​ស្រាប់​នោះទេ​។​

​ក្រុមហ៊ុន Boeing និង​គូប្រជែង​អឺរ៉ុប Airbus បាន​ប្រជែង​គ្នា​ដណ្តើមយក​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន ដែលជា​ទីផ្សារ​អាកាសច​រណ៍​រីកចម្រើន​ឆាប់រហ័ស​បំផុត​នៅលើ​ពិភពលោក ដោយ​ក្រុមហ៊ុន​ទាំង​ពីរបាន​បើក​រោងចក្រ​ដំឡើង​នៅក្នុង​ប្រទេស​ចិន​ថែម​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Boeing បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ ខែវិច្ឆិកា​ដើម្បី​លក់​យន្តហោះ​ចំនួន ៣០០ គ្រឿង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ China Aviation Supplies Holding Company ដែលមាន​តម្លៃ ៣៧ ពាន់​លាន​ដុល្លារ​អាមេរិក