ក្រុមហ៊ុន Boeing បង្ហាញ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក អភិវឌ្ឍ​នៅ​អូស្ត្រាលី​

564
ចែករម្លែក
  • 272
    Shares

​ក្រុមហ៊ុន Boeing Co នៅ​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​នេះ​បានដាក់​បង្ហាញ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក ដែល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​ហោះហើរ​ជាមួយ​យន្តហោះ​ដែលមាន​មនុស្ស​បើក​នៅក្នុង​ការប្រយុទ្ធ​ដែល​ចំណាយ​តិចតួច​ប៉ុណ្ណោះ​។​

​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​នេះ​សង្ឃឹមថានឹង​លក់​យន្តហោះ​ពហុ​តួនាទី​ប្រវែង ១១,៦ ម៉ែត្រ​និង​អាច​ហោះ​បាន ៣.៧០៤ គីឡូម៉ែត្រ​នេះ​ទៅ​អតិថិជន​នៅ​ជុំវិញ​ពិភពលោក ដោយ​អាច​កែ​វា​បាន​ទៀត​តាម​សំណើ​របស់​អតិថិជន​។​

​វា​គឺជា​យន្តហោះ​ចម្បាំង​ដែល​បាន​អភិវឌ្ឍ​ក្នុងស្រុក​ដំបូង​គេ​របស់​អូស្ត្រាលី​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​និង​ជាការ​វិនិយោគ​ធំ​បំផុត​របស់​ក្រុមហ៊ុន Boeing ទៅលើ​ប្រព័ន្ធ​ហោះហើរ​គ្មាន​មនុស្ស​បើក​នៅ​ក្រៅពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ចំនួន​ប្រាក់​វិនិយោគ​នោះទេ​។​

​ក្រុម​អ្នកម៉ៅការ​របស់​ការពា​រ​ជាតិ​នានា​កំពុង​វិនិយោគ​លើ​បច្ចេកវិជ្ជា​ស្វ័យប្រវត្តិ​កាន់តែខ្លាំង​ឡើង ព្រោះ​កងទ័ព​នៅ​ជុំវិញ​ពិភពលោក​កំពុង​រកមើល​វិធី​ណា​ដែល​ថោក​និង​មាន​សុវត្ថិភាព​ជាង​ដើម្បី​សន្សំសំចៃ​ធនធាន​របស់​ពួកគេ​។​

​គូប្រជែង Boeing ដូចជា​ក្រុមហ៊ុន Lockheed Martin Corp និង​ក្រុមហ៊ុន Kratos Defense និង​ក្រុមហ៊ុន Security Solutions Inc ក៏​កំពុង​វិនិយោគ​លើ​យន្តហោះ​ប្រភេទ​នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

គំរូ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់ Boeing