ក្រុមហ៊ុន Canon លែង​ផលិត​កាមេរ៉ា​ប្រភេទ EOS-1V តទៅទៀត​ហើយ ស្របពេល​ក្រុមហ៊ុន Leica ក៏​ប្រកាស​ឈប់​លក់​កាមេរ៉ា M7 របស់ខ្លួន​ដែរ​

1264
ចែករម្លែក

​ក្រុមហ៊ុន​យក្ស​ផលិត​កាមេរ៉ា​អាជីព​ធំ​បំផុត​មួយ​លើ​ពិភពលោក​បាន​បញ្ឈប់​ការផលិត​កាមេរ៉ា​ចុងក្រោយ​របស់ខ្លួន​ហើយ​។​

​ក្រុមហ៊ុន Canon បានប្រកាស​ឱ្យដឹងថា ខ្លួន​នឹង​បញ្ចប់​ការលក់​ប្រភេទ​កាមេរ៉ា EOS-1V ដែលជា​ម៉ូ​ឌែ​ល​កាមេរ៉ា​នៅ​សេសសល់​ចុងក្រោយ​បំផុត ដែល​ក្រុមហ៊ុន​បាន​លក់​។​

​ក្រុមហ៊ុន​ជប៉ុន​នេះ​បានចាប់ផ្តើម​លក់​កាមេរ៉ា​ថត​វីដេអូ​ដំបូង​របស់ខ្លួន ឈ្មោះ Hansa Canon ក្នុង​ឆ្នាំ ១៩៣៦​។​

​ព័ត៌មាន​នេះ​បាន​លេចឡើង គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន Leica បាន​បង្ហើប​ឱ្យដឹងថា ខ្លួន​បញ្ឈប់​ការលក់​កាមេរ៉ា M7 ដែលជា​កាមេរ៉ា​ថត​វីដេអូ​ដ៏​ពេញនិយម​បំផុត តែ​ទោះយ៉ាងណា​ក្រុមហ៊ុន​នៅ​បន្ត​លក់​កាមេរ៉ា​២​ម៉ូ​ដែល​ផ្សេងទៀត​។​

​ក្រុមហ៊ុន Canon បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅ​ទីបំផុត​យើង​បាន​សម្រេចចិត្ត​បញ្ចប់​ការលក់​កាមេរ៉ា​លែ​ន​ទោល EOS-1V”​។​

​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​នឹង​បន្ត​ផ្តល់​សេវា​ជួសជុល​កាមេរ៉ា​ប្រភេទ​នេះ​រហូតដល់​ឆ្នាំ ២០២៥​។​

​ទោះបី​ក្រុមហ៊ុន​បាន​បញ្ឈប់​ការផលិត​កាមេរ៉ា​ថ្មីៗ​អស់​រយៈពេល ៨ ឆ្នាំ​មកហើយ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​ក្រុមហ៊ុន​នៅ​កំពុង​លក់​កាមេរ៉ា​នៅសល់​ក្នុង​ស្តុក​មិនទាន់​អស់​ទេ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Canon លែង​ផលិត​ប្រភេទ​កាមេរ៉ា EOS-1V ទៀតហើយ