ក្រុមហ៊ុន Daekyung Esco ផ្តល់​អំណោយ​ឡ​ដុតបំផ្លាញ​កាកសំណល់​វេជ្ជសាស្ត្រ​ដល់​គ្លី​និ​ច​នៅ​ភ្នំពេញ​

740
ចែករម្លែក
  • 20
    Shares

ដោយ​: ស៊ា ថាំង / ភ្នំពេញ​: ទី​ភ្នា​ក់​ជំរុញ​ការធ្វើ​វិនិយោគ​និង​ពាណិជ្ជកម្ម​កូរ៉េ​ហៅ​កាត់​ថា​កូ​ត្រា​ប្រចាំ​នៅ​កម្ពុជា​បានអោយដឹងថា​ក្រុមហ៊ុន Daekyung Esco របស់​ប្រទេស​កូរ៉េ បាន​មកដល់​ប្រទេស​កម្ពុជា បានផ្តល់​អំណោយ​ជា​ឡ​សម្រាប់​ដុតបំផ្លាញ​កាកសំណល់​វេជ្ជសាស្ត្រ (medical waste incinerator) ដល់​គ្លី​និ​ច Hebron Medical Center​នៅ​ទីក្រុង​ភ្នំពេញ​ដែលជា​គ្លី​និ​ច​មិន​រកប្រាក​ចំណេញ​របស់​ជនជាតិ​កូរ៉េ​ដែរ​។​

​មន្ត្រី​នៃ​ទី​ភ្នា​ក់​ជំរុញ​ការធ្វើ​វិនិយោគ​និង​ពាណិជ្ជកម្ម​កូរ៉េ​ហៅ​កាត់​ថា​កូ​ត្រា​បាន​ប្រាប់ថា ក្រុមហ៊ុន Daekyung Esco ថា ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ថែរក្សា​បរិស្ថាន បា​នប​ង្កើ​តោ​ឡើង​នៅ​ឆ្នាំ​១៩៨៥ និង​បានធ្វើការ​អភិវឌ្ឍ​ន៍ប​ច្ចេក​វិទ្យា​ឡ​សម្រាប់​ដុតបំផ្លាញ​កាកសំណល់​វេជ្ជសាស្ត្រ​ជា​រហូតមក​។

​ក្រុមហ៊ុន​បាន​បង្កើត​ឡ​នោះ ច្រើន​រាប់ពាន់​ផ្តល់​តាម​មន្ទីរពេទ្យ​នានា​នៅ​កូរ៉េ និង​បណ្តា​ប្រទេស​នានា ដើម្បី​ចូលរួម​ក្នុងការ​ដោះស្រាយ​ការគ្រប់គ្រង​កាកសំណល់​វេជ្ជសាស្ត្រ​ជាទូទៅ​។ មន្ត្រី​កូ​ត្រា​បាន​និយាយថា ដូច្នេះ​ដើម្បី​ចូលរួម ចំណែក​ទទួលខុសត្រូវ​ក្នុងសង្គម​ជា​បន្តបន្ទាប់​ក្រុមហ៊ុន Daekyung Esco បាន​ចូលរួម​សហការ​ជាមួយ​កម្មវិធី​របស់​ទី​ភ្នា​ក់ ជំរុញ​ការធ្វើ​វិនិយោគ​និង​ពាណិជ្ជកម្ម​កូរ៉េ​ហៅ​កាត់​ថា កូ​ត្រា​ប្រចាំ​នៅ​កម្ពុជា និង​បាន​អំណោយ​ឡ​សម្រាប់​ដុតបំផ្លាញ​កាកសំណល់​វេជ្ជសាស្ត្រ​មួយគ្រឿង ដល់​គ្លី​និ​ច Hebron Medical Center នៅ​ទីក្រុង​ភ្នំពេញ ដែលជា​គ្លី​និ​ចរ​បស់​អង្គការក្រៅរដ្ឋាភិបាល​ក​ម្រឹត​អន្តរជាតិ ដែល​បង្កើតឡើង​ដោយ​ជនជាតិ​កូរ៉េ ដើម្បី​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​។​

​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​ក្រុមហ៊ុន Daekyung Esco​ថា​បានផ្តល់​ឡ​នោះ​ដល់​គ្លី​និ​ច គេ​នៅបាន​ចំនាយពេល​អស់​រយៈពេល​៣​ថ្ងៃ បន្ទាប់​ទៀត សម្រាប់់​ការ​តម្លើង​និង​បង្ហាត់បង្រៀន ដល់​បុគ្គ​លឹក​ខ្មែរ​យល់ដឹង​អំពី​របៀប នៃ​ការប្រើប្រាស់​ឡ​ដុត​កាកសំណល់​វេជ្ជសាស្ត្រ​នេះ ដោយ​ប្រើ​បច្ចេកវិទ្យា​ឈានមុខ​។​

​លោក Hyang-won Kim តំណាង​ក្រុមហ៊ុន Daekyung Esco បាន​ថ្លែងថា ក្រុមហ៊ុន​មាន​សេចក្តី​រីករាយ​ឥតឧបមា ដែល​បានផ្តល់​អំណោយ​នេះ ដល់​គ្លី​និ​ច Hebron Medical Center ដែលមាន​ប្រជាជន​កម្ពុ​ជាំ​ជាច្រើន​មក​ទទួល​ការព្យាបាល ហើយ​សង្ឃឹមថា អំណោយ​នេះ នឹង​ជួយ​រួមចំណែក​ក្នុងការ​បរិស្ថាន​របស់​ប្រជាជន​កម្ពុជា​។ លោក​មានប្រសាសន៍ថា ឡ​ដុតបំផ្លាញ​កាកសំណល់​វេជ្ជសាស្ត្រ​នេះ គឺជា​ឡ​ទំនើ​បង្កើតឡើង​សម្រាប់​បំផ្លាញ​ចិ​ល​វិញ​នូវ​កាកសំណល់​វេជ្ជសាស្ត្រ ដោយ​គ្មាន​ក្លឹ​ន គ្មាន​ផ្សែង​ពុល​បំ​ភាយ​ចូល​បរិយាកាស​ឡើយ មានន័យថា​វា​ជួយ​បញ្ចៀស​នូវ​ហានិភ័យ​គ្រោះថ្នាក់ បណ្តាលមកពី​កាកសំណល់​វេជ្ជសាស្ត្រ​នេះ​ច្រើនណាស់​។​

​លោក​វេជ្ជបណ្ឌិត Woojung Kim​ត​នាយក​គ្លី​និ​ច Hebron Medical Center បាន​សំដែង​នូវ​ការ​អរគុណ​ដ៏​ជ្រាល់ជ្រៅ ចំពោះ​អំណោយ​មនុស្សធម៌​នេះ និង​ជឿជាក់ថា អំណោយ​នេះ ពិតជា​បាន​ជួយ​សំអាត​បរិស្ថាន​និង​អនាម័យ​ល្អ ចំពោះ​អ្នក​ជំ​ងឹ​និង​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​៕ ល​