ក្រុមហ៊ុន Dartz ល្បី​ខាង​ផលិត​រថយន្ត​ការពារ​គ្រាប់​បេ​និង​គ្រាប់កាំភ្លើង បង្ហាញ​រថយន្ត​មួយ​សម្រាប់​ត្រៀម​បញ្ចេញ​មុខ​នៅក្នុង​ខ្សែភាពយន្ត​មួយ​

228
ចែករម្លែក

​រថយន្ត ៤x៤ មួយគ្រឿង​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការបង្ហាញ​ខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​។​

​ក្រុមហ៊ុន Dartz Motorz របស់​ប្រទេស​ឡេ​តូ​នី ដែល​ល្បី​ខាង​រថយន្ត​ពាស​ដែក​ការពារ​គ្រាប់​បេ​និង​កៅអី​ផលិត​ចេញពី​ស្បែក​លិង្គ​របស់​ត្រី​បា​ឡែ​ន បាន​បញ្ចេញ​រូបភាព​ថ្មី​នៃ​រថយន្ត Prombron Black Stallion​។​

​រថយន្ត​ប្រភេទ SUV មានតែ​មួយគ្រឿង​នេះ ដែល​មើលទៅ​ស្រដៀង​រថក្រោះ​ជាជាង​រថយន្ត គ្រោង​នឹង​បង្ហាញខ្លួន​នៅលើ​អេក្រង់​ធំ​ឆាប់ៗ​នេះហើយ​។​

​ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​មួយ​នេះ​នៅតែ​មិន​និយាយថា​តើ​វា​នឹង​បង្ហាញមុខ​នៅក្នុង​ខ្សែភាពយន្ត​មួយណា ដោយ​ធ្វើឱ្យ​គ្រប់គ្នា​ងឿងឆ្ងល់​ជាខ្លាំង​។​

​រថយន្ត​នេះ​មាន​ម៉ូត​លលា​ដ៏​ក្បាល​នៅលើ​យាន់ គម្រប​ចាក់​សាំង និង ក្បាល​រថយន្ត​ផងដែរ​។ ផ្នែក​ខាងក្នុង​ថែមទាំង​ត្រូវបាន​រុំ​ព័ទ្ធ​ដោយ​ស្បែក​ត្រី Stingray និង​ស្បែក​ក្រពា ដោយ​ធ្វើឱ្យ​វា​ក្លាយជា​រថយន្ត​គួរឱ្យខ្លាច​បំផុត​នៅលើ​ដងផ្លូវ​។​

​រថយន្ត Stallion ទំនង​ប្រើ​តួ​រថយន្ត Hummer H2 ប៉ុន្តែ​ក្រុមហ៊ុន Dartz មិន​និយាយ​អ្វី​សោះ​អំពី​ព័ត៌មាន​លម្អិត​នៃ​តួ​រថយន្ត​។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន 6.2 Hellcat V8 Supercharged Motor ដែលមាន​កម្លាំង​រហូត​ដល់ ១០០០ សេះ​។

​ក្រុមហ៊ុន Dartz ពីមុនៗ​មក​បាន​ផលិត​រថយន្ត​សម្រាប់​ភាពយន្ត​ដូចជា The Dictator ជាដើម​៕ ដោយ៖កញ្ញាដាលីស