ក្រុមហ៊ុន Facebook បង្ហាញ​ឧបករណ៍ Portal សម្រាប់​ជជែក​គ្នា​លេង​តាម​វីដេអូ​និង​ចាក់​មើល​ទូរទស្សន៍​តាម​អន​ឡាញ(វីដេអូ)​

371
ចែករម្លែក

កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា ក្រុមហ៊ុន Facebook Inc បានបង្ហាញ​ឧបករណ៍ Portal ម៉ូ​ដែល​ថ្មី​សម្រាប់​ជជែក​គ្នា​លេង​តាម​វីដេអូ​និង​មើល​ទូរទស្សន៍​តាម​អន​ឡាញ ដោយ​ជួយ​ឱ្យ​ក្រុមហ៊ុន​នេះ​ឆ្មក់​ចូល​ទីផ្សារ​ហាដវែ​ទូរទស្សន៍​អន​ឡាញ​លើកដំបូង ប៉ុន្តែ​ផ្តល់ជូន​នូវ​ជម្រើស​មាន​ដែន​កំណត់​នៃ​សេវាកម្ម​ជាវ​។​

​ការបង្ហាញ​ឧបករណ៍​ថ្មី​នេះ​ធ្វើឡើង​ខណៈដែល Facebook កំពុង​ព្យាយាម​ផ្តោតលើ​ទម្រង់​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជា​លក្ខណៈ​ឯកជន​បន្ថែមទៀត បន្ទាប់ពី​កំណើន​យឺតយ៉ាវ​នៃ​អ្នកប្រើប្រាស់​អស់​ជាច្រើន​ឆ្នាំ រឿងអាស្រូវ​នៃ​ការ​ចែកចាយ​ទិន្នន័យ និង ការអំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​វិធី​សាស្ត្រ​ដែល​គ្មាន​ការជ្រៀតជ្រែក​ចំពោះ​ការធ្វើសមាហរណកម្ម​មា​តិ​កា​។​

​ក្រុមហ៊ុន​នេះ​គឺជា​តួអង្គ​ចម្បង​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​ក្នុង​ផ្នែក​ផ្ញើ​សារ​ឯកជន ជាមួយ​កម្មវិធី WhatsApp, Messenger និង Instagram របស់ខ្លួន ដែល​ប្រើប្រាស់​ដោយ​មនុស្ស​ចំនួន ២,៤ ពាន់​លាន​នាក់​ក្នុង​មួយខែ​។​

​ក្រុមហ៊ុន​កំពុង​រក្សា​ការផ្តោត​សំខាន់​លើ​ការ​តេ​ជា​វីដេអូ​នៃ​ឧបករណ៍ Portal ថ្មី​របស់ខ្លួន ដោយ​បន្ថែម​សមត្ថភាព​សម្រាប់​ការ​តេ​ទូរស័ព្ទ​តាម WhatsApp រួម​ជាមួយនឹង​កាមេរ៉ា​ល្អ​ជាង​មុន ដែលមាន​មុំ​ថត​ធំ​ទូលាយ អាច​តាម​ចាប់​ផ្ទៃមុខ​របស់​អ្នកប្រើប្រាស់ គ្រប់​ពេលដែល​ពួកគេ​ធ្វើ​ចលនា​នៅក្នុង​បន្ទប់​។​

​ក្រុមហ៊ុន Facebook ដាក់លក់ Portal នៅ​ប្រទេស​មួយចំនួន ដូចជា អង់គ្លេស បារាំង និង អូស្ត្រាលី ក្នុងតម្លៃ ១០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ឧបករណ៍ Portal ថ្មី​របស់ Facebook លក់​ក្នុងតម្លៃ ១០០ ដុល្លារ