ក្រុមហ៊ុន Facebook លុប​គណនី​ប្រឆាំង​រដ្ឋាភិបាល​ចំនួន ១៥៩ តាម​សំណើ​របស់​វៀតណាម​

339

​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់​និយាយថា ក្រុមហ៊ុន Facebook (​ហ្វេ​ស​ប៊ុ​ក​) ដែលជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​និង​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​វៀតណាម បានធ្វើ​តាម​សំណើ​របស់​ក្រុម​អាជ្ញាធរ​វៀតណាម​ក្នុងការ​ដកចេញ​នូវ​គណនី​ហ្វេ​ស​ប៊ុ​ក​ប្រឆាំង​រដ្ឋាភិបាល​ចំនួន ១៥៩ ។ នេះ​បើ​យោងតាម​វេ​ប​សាយ VnExpress​។​

​លោក ត្រួ​ង មិញ តួន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​វៀតណាម​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន Facebook បាន​ដកចេញ​នូវ​គណនី ដែល​និយាយ​ប​ង្ខួ​ច​ឈ្មោះ​និង​រិះគន់ ក្រុម​មេដឹកនាំ​វៀតណាម​និង​ដកចេញ​នូវ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​និង​បក្ស​កុម្មុយនីស្ត ដែល​កំពុង​កាន់អំណាច​។​

​លោក ត្រួ​ង មិញ តួន បាន​និយាយថា ១០៧ គណនី ដែល​ត្រូវបាន​កំណត់ថា​ជា​គេហទំព័រ​ក្លែងក្លាយ​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចំនួន ៣៩៤ ដែល​ផ្តល់​ផលិតផល​និង​សេវាកម្ម​ខុសច្បាប់ ក៏ត្រូវ​បាន​បិទ​ផងដែរ​៕ ដោយ៖ សុខា