ក្រុមហ៊ុន Ford បង្ហាញ​រថយន្ត​អគ្គិសនី Mustang

263
ចែករម្លែក

​ក្រុមហ៊ុន Ford បានបង្ហាញ​រថយន្ត​អគ្គិសនី​សុទ្ធ Mustang ជា​លើកដំបូង ដោយ​ភ្ជាប់​ឡូហ្គោ​រូប​សេះ​ទៅនឹង​រថយន្ត​បែប​ស្ព៉​ត​នេះ​។

​រថយន្ត​អគ្គិសនី​ថ្មី​ទើប​ចាប់កំណើត​នេះ ដែល​បានបង្ហាញ​កាលពី​ចុង​សប្តាហ៍​នៅមុន​ពិព័រណ៍​រថយន្ត​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស គឺ​កត់សម្គាល់​អំពី​ចំណាត់​ការដេញ​ឱ្យទាន់​គេ​សម្រាប់​ក្រុមហ៊ុន Ford នៅក្នុង​ការប្រណាំង​ប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បន្ទាប់ពី​ក្រុមហ៊ុន​ដូចជា Tesla, General Motors និង​ក្រុមហ៊ុន​ដ​ទៀត​បាន​ដាក់លក់​រថយន្ត​អគ្គិសនី​ជា​ហូរហែ​។

​រថយន្ត Mustang Mach-E ដែល​អាច​រក​ទិញ​បាន​នៅ​ចុងឆ្នាំ ២០២០ មាន​រយៈ​ចម្ងាយ​បើកបរ ៤៨២ គីឡូម៉ែត្រ​រាល់​ការ​សាក​ភ្លើង​ពេញ ហើយនឹង​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​សូន្យ​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើពេល​ត្រឹម​៤​វិនាទី នៅពេល​កាច់​ម៉ូត​ទៅជា​រថយន្ត​ស្ព័​រ​។

​រថយន្ត​នេះ​នឹង​លក់​ក្នុងតម្លៃ​ប្រហែល ៤៥.០០០ ដុល្លារ ប៉ុន្តែ​ការបន្ថយ​ពន្ធ​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាម៉េរិក​នឹងធ្វើ​វា​មានតម្លៃ​ខ្ទង់ ៣៥.០០០ ដុល្លារ​ប៉ុណ្ណោះ ដោយ​ធ្វើឱ្យ​វា​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត Model 3 របស់​ក្រុមហ៊ុន Tesla៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Ford បង្ហាញ​រថយន្ត Mustang Mach-E កាលពី​ចុង​សប្តាហ៍