ក្រុមហ៊ុន GM នឹង​លក់​រថយន្ត​អគ្គិសនី​ក្នុងតម្លៃ​ជាង ៥.០០០ ដុល្លារ​ក្នុងប្រទេស​ចិន​

283

​ក្រុមហ៊ុន General Motors នឹង​ចាប់ផ្តើម​លក់​រថយន្ត​អគ្គិសនី​ធុន​តូច​នៅ​ចិន​នៅ​សប្តាហ៍​នេះ ដែល​នឹង​ចំណាយ​ថ្លៃ​ប្រហែល ៥.៣០០ ដុល្លារ បន្ទាប់ពី​ការលើកទឹកចិត្ត​រថយន្ត​ក្នុងស្រុក​និង​ថ្នាក់ជាតិ​។​

​សម្រាប់​តម្លៃ​នេះ រថយន្ត Baojun E100 ច្បាស់​ណាស់ មិនមែន​ដូច​រថយន្ត Cadillac នោះទេ​។ ចម្ងាយ​ពី​ភ្លៅ​មុខ​ទៅ​ភ្លៅ​ក្រោយ​នៃ​រថយន្ត​ដែលមាន​កៅអី​ពីរ​នេះ​គឺ​ត្រឹមតែ ៦៣ អ៊ី​ញ​ប៉ុណ្ណោះ​។ វា​ប្រហែលជា​ខ្លី​ជាង ១០ អ៊ី​ញ​ធៀប​នឹង​រថយន្ត Daimlor’s (DDAIF) Smart ForTwo ដែលជា​រថយន្ត​មាន​ប្រវែង​ខ្លី​គួរឱ្យ​ចាប់អារម្មណ៍​នោះ​។​

​ក្រុមហ៊ុន General Motors មិនអាច​ធ្វើការ​បញ្ជាក់​ភ្លាមៗ​ពី​តម្លៃ​ពេញលេញ​នៃ​រថយន្ត​នេះ​ទេ មុន​ការលើកទឹកចិត្ត​។​

​រថយន្ត E100 ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​មាន​កម្លាំង ៣៩ សេះ​និង​មាន​ល្បឿន​អតិបរមា ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យោងតាម​ក្រុមហ៊ុន GM រថយន្ត E100 អាច​បើក​បរបាន​ប្រហែល ១៥០ គីឡូម៉ែត្រ​នៅពេល​សាក​ភ្លើង​ពេញ​។​

​រថយន្ត E100 ផ្តល់ជូន​នូវ​គ្រឿង​បរិក្ខារ​មួយចំនួន​ដូចជា​ប្រព័ន្ធ​កម្សាន្ត​ដែលមាន​អេក្រង់​ទំហំ ៧ អ៊ី​ញ​និង​ភ្ជាប់​ប្រព័ន្ធ WiFi ។ គ្រប់​រថយន្ត​ទាំងអស់​នឹងមាន​ប្រព័ន្ធ​ចាប់​សញ្ញា​កន្លែង​ចត​រថយន្ត​និង​ប្រព័ន្ធ​ប្រុងប្រយ័ត្ន​សម្រាប់​អ្នក​ថ្មើរជើង​ក្នុងចំណោម​លក្ខណៈពិសេស​សុវត្ថិភាព​ដទៃទៀត​។ ម៉ូ​ដែល​ចុងក្រោយ​បំផុត​នេះ​អាច​ប្រើ​បានជា​មួយ Touchpad និង​ឧបករណ៍​គ្មាន​សោ​ដទៃទៀត​។​

Baojun គឺជា​ម៉ាក​យីហោ​រថយន្ត​ដ៏​ធំ​មួយ​ពី​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា SAIC-GM-Wuling របស់​ក្រុមហ៊ុន General Motors នៅក្នុង​ប្រទេស​ចិន​។ យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន LMC Automotive បានឱ្យដឹងថា​វា​គឺជា​យីហោ​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​បំផុត​ទី​៨​របស់​ចិន​ដែល​ស្ថិតនៅក្រោម​ម៉ាក​យីហោ​ដូចជា​ក្រុមហ៊ុន Volkswagen, Toyota (TM), Honda (HMC) និង Buick ។​

​រថយន្ត E100 គឺជា​រថយន្ត​អគ្គិសនី​ដំបូងបង្អស់​របស់​ក្រុមហ៊ុន Baojun ៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Baojun E100 ដើរ​ដោយ​អគ្គិសនី