ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Levi បង្ហាញ​អាវ​ឆ្លាត ជួយ​ដាស់តឿន​ភ្លាម ប្រសិនបើ​អ្នក​ភ្លេច​ទូរស័ព្ទ​

519
ចែករម្លែក
  • 4
    Shares

 ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Levi បានធ្វើឱ្យ​កាន់តែ​ទំនើប​លើ​អាវ​ឆ្លាត​តម្លៃ ៣៥០ ដុល្លារ​របស់​ពួកគេ ដូច្នេះ​ម្ចាស់​នឹងមិន​ភ្លេច​ទូរស័ព្ទ​ទៀតឡើយ​។

​ដោយ​ចេញ​ម៉ូត​ជាមួយ​ការជួយ​ពី Google អាវ​ក្រៅ​ដែល​ធ្វើ​អន្តរ​កម្មបាន​ចម្ងាយ​ឆ្ងាយ​នេះ​ប្រើប្រាស់​សាច់​ក្រណាត់​បំពាក់​បច្ចេកវិជ្ជា​ខ្ពស់​ដើម្បី​ភ្ជាប់​ទៅ​ស្មា​ត​ហ្វូ​ន​។

​ជាមួយ​ការ​បោស​ដៃ​អាវ អ្នកប្រើប្រាស់​អាច​បញ្ឈប់​ឬ​រំលង​បទ​ចម្រៀង ឬ ប្រើ​ផែនទី Google ដោយ​មិនចាំបាច់​លូកដៃ​ដក​ទូរស័ព្ទ​ពី​ហោប៉ៅ ព្រោះ​វា​នឹង​និយាយ​ប្រាប់ផ្លូវ​ថា​ដល់​ទីណា គួរ​បត់​ឆ្វេង​ឬ​ស្តាំ ។​ល​។​

​ឥឡូវ​អាវ​ទើប​អាប់​ដេ​ត​ថ្មី​នេះ​នឹង​ជូនដំណឹង​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​ទូរស័ព្ទ​នៅ​ឆ្ងាយ​ពី​លោកអ្នក​ពេក​។

​អាវ​ឆ្លាត​នេះ​មាន​ឈ្មោះថា Always Together ហើយ​នៅពេល​ទូរស័ព្ទ​នៅ​ឆ្ងាយ​ពី​អ្នក​ពេក វា​នឹង​លោត​សញ្ញា​ជូនដំណឹង​នៅលើ​ដៃ​អាវ​។ ឡេវ​នៅលើ​ដៃ​អាវ​នឹង​ចាប់ផ្តើម​លោត​ភ្លើង និង​ញ័រ​៕ ដោយ៖ កញ្ញាដាលីស

អាវ​ឆ្លាត Always Together នឹង​ជូនដំណឹង​ភ្លាម​បើ​អ្នក​ភ្លេច​ទូរស័ព្ទ