ចែករម្លែក

ក្រុមហ៊ុន​ផលិត​កំពូល​ម៉ូតូ​អាម៉េរិក ដ៏​ល្បីល្បាញ​មាន​ឈ្មោះថា Harley-Davidson Motor Company បាន​ពន្យារពេល​ផលិត​ម៉ូតូ​អគ្គិសនី LiveWire ដែលជា​ម៉ូតូ​អគ្គិសនី​ដំបូងបង្អស់​របស់ខ្លួន​។ តាមរយៈ​អ៊ីម៉េល​ផ្ញើ​ទៅ កាន់​តំណាង​ចែកចាយ កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន​បានប្រកាសថា ខ្លួន​បាន​រកឃើញ “​គុណ​ភាពខុស​ស្តង់ដារ​” នៅក្នុង​ការត្រួតពិនិត្យ​គុណភាព​ដំណាក់កាល​ចុងក្រោយ​របស់ខ្លួន ប៉ុន្តែ​មិនបាន​បញ្ជាក់​ឱ្យ​លម្អិត​ជាង​នេះ​ទេ​។

ម៉ូតូ LiveWire ត្រូវបាន​ប្រកាស​ជា​ផ្លូវ​សម្រាប់​ការបញ្ចេញ​លក់​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លងទៅ​ជាមួយនឹង​តម្លៃ​គ្រោងទុក ២៩.៧៩៩ ដុល្លារ (​មិនទាន់​បូក​ពន្ធ​នាំចូល​) ដែល​នឹងត្រូវ​ចាប់ផ្តើម​ទទួល​ការ​កុម្ម៉ង់​នៅ​ខែមករា ដើមឆ្នាំ​២០២០​។

ដោយ​វា​នឹង​បំពាក់​ដោយ​អាគុយ 15.5 kWh ចំនួន​មួយ និង​ម៉ាស៊ីន​កម្លាំង 105 សេស ម៉ូតូ​នេះ​អាច​បាន​ដល់​ទៅ ១៧៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ទោះជា​យ៉ាងណា​ក្រុមហ៊ុន​បាន​ណែ​នាំឱ្យ​អតិថិជន​សាក​អាគុយ​ម៉ូតូ​នេះ​តែ នៅតាម​សាខា​ចែកចាយ​ផ្លូវការ​របស់ខ្លួន​ប៉ុណ្ណោះ ពោលគឺ​មិនមែន​សាក​នៅតាម​ផ្ទះ​បានឡើយ​៕ ប្រែ​សម្រួលៈ ខុម​