ក្រុមហ៊ុនផលិតរថយន្ត Honda បាននិយាយកាលពីថ្ងៃសុក្រទី១៤កក្កដាថាខ្លួននឹងហៅរថយន្តចូលឃ្លាំងវិញ ចំនួនជិត២,១លានរថយន្តនៅទូទាំងពិភពលោកដើម្បីដាក់ជំនួសសិនស័រអាគុយរថយន្ត (battery sensor) ដោយសារវាអាចបង្កឱ្យមានភ្លើងឆាបឆេះ។
លោក គ្រីស ម៉ាទីន អ្នកនាពាក្យនៃក្រុមហ៊ុនផលិតរថយន្តជប៉ុនេះ បាននិយាយថា ការហៅរថយន្តចូលឃ្លាំងវិញនេះ គឺរួមបញ្ចូលទាំងរថយន្ត Honda Accord ចំនួន១,១៥លានគ្រឿង ដែលផលិតពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ នៅសហរដ្ឋអាមេរិក និង នៅប្រទេសផ្សេងៗទៀតចំនួនជិត១លានគ្រឿង ។ ការហៅរថយន្តចូលឃ្លាំងវិញទាំងនេះ គឺដើម្បីដាក់ជំនួសសិនស័រអាគុយរថយន្តកម្លាំង១២វ៉ុល (12-volt battery sensor) ។
ក្រុមហ៊ុនេះ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍ចំនួន៤អំពីអគ្គីភ័យឆាបឆេះម៉ាស៊ីនរថយន្តនៅសហរដ្ឋអាមេរិក និងមានយ៉ាងតិចណាស់មួយករណីបែបនេះ នៅប្រទេសកាណាដា ។ មិនមានសេចក្តីរាយការណ៍អំពីអ្នករបួសទេ។
ក្រុមហ៊ុនេះ បានទទួលពាក្យតវ៉ាអំពីការធានារថយន្តចំនួន៣.៩៧២ករណីនៅសហរដ្ឋអាមេរិក ដែលទាក់ទងទៅនឹងបញ្ហានេះ៕ ដោយ ៖សុខា
