ក្រុមហ៊ុន Huawei ចាប់ផ្តើម​ដាក់លក់​ទូរស័ព្ទ​បត់​បាន​នៅក្នុង​ប្រទេស​ចិន​

429
ចែករម្លែក

​ក្រុមហ៊ុន Huawei Technologies Co Ltd បានដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​បត់​បាន​ម៉ាក 5G Mate X កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា ដោយ​ចាប់ផ្តើម​ការលក់​ទុក​មុន​សម្រាប់​ឧបករណ៍​នេះ​នៅ​ប្រទេស​ចិន​ក្នុង​ថ្ងៃ​តែមួយ​តែម្តង​។​

​ក្រុមហ៊ុន Huawei បានប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​នេះ​នៅលើ​គណនី Weibo ផ្លូវការ​របស់ខ្លួន​។​

​ទូរស័ព្ទ 5G Mate X ដែល​គេ​កោតសរសើរ​ខ្លាំង​មួយ​នេះ ដំបូង​ឡើយ​គ្រោង​ដាក់​បង្ហាញ​នៅ​ខែមិថុនា ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន Huawei បាន​ពន្យារ​ដាក់​បង្ហាញ ដោយ​និយាយថា ក្រុមហ៊ុន​កំពុងដំណើរការ​សាកល្បង​វិ​ញ្ញាប​ន​ប័ត្រ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្សេងៗ​។​

​ក្រុមហ៊ុន Huawei បាន​និយាយថា ក្រុមហ៊ុន​បាន​លក់​ទូរស័ព្ទ​បាន​ជាង ២០០ លាន​គ្រឿងក្នុង​ឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ​បត់​បាន 5G Mate X ចាប់ផ្តើម​លក់​ចាប់​ពីថ្ងៃ​ពុធ