ក្រុមហ៊ុន Huawei ចេញលក់​គ្រឿង Accessories ថ្មីៗ​ជាច្រើន​ប្រភេទ​ដើម្បី​លម្អ​ជាមួយ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​

406
ចែករម្លែក

​ក្រុមហ៊ុន Huawei បានចេញ​លក់​នូវ​គ្រឿង​លម្អ​ជាច្រើន (​ឬ​គេ​និយម​ហៅ Accessories) ដើម្បី​សម្អិតសម្អាង​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​កាន់តែ​ល្អប្រសើរ​។

១. នាឡិកា Huawei Watch GT Elegant Edition ៖ វា​ជា​នាឡិកា​ស៊េរី​ចុងក្រោយ​បំផុត​នៃ​គ្រួសារ​នាឡិកា​ត្រកូល Watch GT​។ នាឡិកា​នេះ​គឺធ្វើឡើង​សម្រាប់​នារីៗ​។ នាឡិកា​នេះ​មានមុខ​កាត់ ៤២ មិល្លីម៉ែត្រ និង តួខ្លួន​ធ្វើ​ពី​សេ​រ៉ា​ម៉ិ​ក ដែល​មិន​បង្ក​ឱ្យ​រមាស់​ស្បែក​។ វា​មាន​២​ពណ៌ គឺ​ពណ៌​ស និង ពណ៌​ខ្មៅ​។ តម្លៃ​លក់រាយ​គឺ ២១៩ ដុល្លារ​។​

២. កាស Huawei FreeLace ៖ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​កាស​ប្ល៊ូ​ធូ​ស គឺអាច​រក​ជាវ​កាស Huawei FreeLace បាន​។ ចំណុច​ពិសេស​របស់​កាស​នេះ​គឺ​ខ្សែ​ប្រភេទ USB Type-C របស់​វា ដែល​អាច​ដោត​ទៅ​គូទ​ទូរស័ព្ទ​បាន​។ កាស​នេះ​មាន​ពីរ​ពណ៌​គឺ​ផ្កាឈូក​ចាស់ និង ខ្មៅ ហើយ​តម្លៃ​គឺ ៩៤ ដុល្លារ​។

៣. បាស Huawei Mini Speaker ៖ ចុងក្រោយ​បំផុត​គឺ​បាស Huawei Mini Speaker ដែល​ការពារ​ជម្រាប​ទឹក​។ បាស់​ប្ល៊ូ​ធូ​ស​នេះ​មាន​ពីរ​ពណ៌​គឺ ខ្មៅ និង បៃតង​។ តម្លៃ​លក់រាយ​គឺ ៣៥ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Huawei ចេញលក់​គ្រឿង Accessories ថ្មីៗ​បី​ប្រភេទ ដូចជា​នាឡិកា កាស និង បាស