ក្រុមហ៊ុន Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្លៃ​ម៉ាក P30 Pro របស់ខ្លួន​នៅ​ទីក្រុង​ប៉ារីស​

482
ចែករម្លែក
  • 31
    Shares

​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​លំដាប់​ទី​៣​នៅលើ​ពិភពលោក​បានបង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ​ទី​២៦ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ផលចំណេញ​បន្ថែមទៀត​នៅ​តំបន់​អឺរ៉ុប កន្លែង​ដែល​ផលិតផល​ផ្សេងទៀត​របស់ខ្លួន​អាច​នឹង​ប្រឈម​ការពិនិត្យ​ពិច័យ​ផ្នែក​សុវត្ថិភាព​។​

​ស្មា​ត​ហ្វូ​ន P30 Pro របស់ Huawei ដែលមាន​កាមេរ៉ា​ខាងក្រោយ​ចំនួន​បួន​គ្រាប់​រួមទាំង​កាមេរ៉ា​មួយ​ដែល​គេ​ហៅថា «​ពេលវេលា​នៃ​ការហោះហើរ​» ដែល​នឹង​ជួយ​ខួរក្បាល​សិប្បនិម្មិត (AI) របស់ខ្លួន​បង្កើត​ទម្រង់​រូបភាព​កាន់តែ​ល្អប្រសើរ​នោះ គឺមាន​បំណង​ប្រជែង​ជាមួយ Galaxy S10 របស់ Samsung និង iPhone X របស់​ក្រុមហ៊ុន Apple​។​

​ទូរស័ព្ទ​នេះ​មាន​ឧបករណ៍​ពន្លឺ​ថ្មី​ដែល​ចាប់យក​ពណ៌​លឿង​ជាជាង​ពណ៌​បៃតង ដែល​ក្រុមហ៊ុន Huawei និយាយថា​នឹង​បង្កើន​ការ​ស្រូបយក​ពន្លឺ​ដើម្បី​បង្កើត​លទ្ធផល​រូបភាព​ល្អប្រសើរ​ជាង​មុន សូម្បី​ថត​នៅ​កន្លែង​ជិត​ងងឹត​ក៏ដោយ​។​

​ក្រុមហ៊ុន​បាន​បន្ថែមថា ស្មា​ត​ហ្វូ​ន P30 Pro ដែលជា​ប្រភេទ​ទូរស័ព្ទ​ថ្លៃ​របស់ Huawei ក៏​ប្រើប្រាស់​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ដើម្បី​រំ​ញ័រ​អេក្រង់​ដើម្បី​បង្កើត​ឧបករណ៍​បំពង​សំឡេង​ផងដែរ នៅពេលដែល​ទូរស័ព្ទ​ត្រូវបាន​ដាក់​នៅ​នឹង​មុខរប​ស់មនុស្ស ដោយ​កាត់បន្ថយ​បញ្ហា​សំឡេង​រំខាន នៅពេល​លើក​ទូរស័ព្ទ​។​

​នាយក​ប្រតិបត្តិ​ម្នាក់​របស់​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉ារីស​បាន​និយាយថា ទូរស័ព្ទ P30 នឹង​ដាក់លក់​ក្នុងតម្លៃ ៧៩៩ អឺរ៉ូ (៨៩៩ ដុល្លារ​) ខណៈពេលដែល​ទូរស័ព្ទ P30 Pro នឹង​ចាប់ផ្តើម​នៅ​តម្លៃ ៩៩៩ អឺរ៉ូ (១១២៤ ដុល្លារ​)​។​

​ការបង្ហាញ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei នៅ​ប៉ារីស​គឺធ្វើឡើង​ស្របគ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​ទៅកាន់​រដ្ឋធានី​របស់​បារាំង កន្លែង​ដែល​ប្រធានាធិបតី​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង​បានធ្វើ​កិច្ចប្រជុំ​រួមជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជែ​ល​ឡា មឺ​គែល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្ស​ង់​ក្លោដ ចាំង​ឃើ ដើម្បី​ពិភាក្សា​អំពី​អាកាសធាតុ​និង​ពាណិជ្ជកម្ម​៕ ដោយ៖ កញ្ញាដាលីស

Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន P30 Pro របស់ខ្លួន​នៅ​ទីក្រុង​ប៉ារីស
Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន P30 Pro របស់ខ្លួន​នៅ​ទីក្រុង​ប៉ារីស