ក្រុមហ៊ុន HUAWEI ផ្តល់ជំនួយ​អនុវត្តន៍​គម្រោង “​អណ្តូងទឹក សម្តេច​តេ​ជោ ” ដើម្បី​ជំរុញ​ការអភិវឌ្ឍ តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​

163

​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន HUAWEI និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា​បានរៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​នូវ “​អណ្តូងទឹក​សម្តេច​តេ​ជោ​” នៅ​ខេត្ត កំពង់ឆ្នាំង ។ “​អណ្តូងទឹក​សម្តេច​តេ​ជោ​” ចំនួន​៥០​អណ្តូង ដែល​ផ្តល់ជំនួយ​ដោយ ក្រុមហ៊ុន HUAWEI នឹង​អាចជួយ​ជំរុញ ការអភិវឌ្ឍ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​។​
​ ​
​តាម​ប្រភពព័ត៌មាន​បានឱ្យដឹង ថា ក្រុមហ៊ុន HUAWEI ចាប់ធ្វើ​អាជីវកម្ម នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៩ ។ ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​ទៅនោះ ក្រុមហ៊ុន HUAWEI បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ អភិវឌ្ឍ​វិស័យ ទូរគមនាគមន៍​នៃ​ប្រទេស​កម្ពុជា និង​បាន​ជួយ​កម្ពុជា​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ផ្នែក​ទូរគមនាគមន៍​រាប់ពាន់នាក់ ។ ក្រុមហ៊ុន HUAWEI មាន មោទនភាព ដែល​អាចជួយ​ជំរុញ​ការ អភិវឌ្ឍ​នៃ​តំបន់​ជនបទ​របស់​ប្រទេស កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង “​អណ្តូងទឹក​សម្តេច​តេ​ជោ​” នេះ ។​
​ ​
​អណ្តូងទឹក​ស្អាត​ទាំង​៥០ អណ្តូងនោះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត ខ្សត់​ប្រភពទឹក​ចំនួន​ប្រាំ ។ គម្រោង​នេះ ចាប់ដំណើរការ​អនុវត្ត​ន៍​នៅ​ខែតុលា ឆ្នាំ ២០១៦ ដោយបាន​ជ្រើសរើស​ទីតាំង ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ កម្ពុជា​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ។ គម្រោង​នេះ​នឹង​អាច​លើកកម្ពស់ សុខភាព និង​ផ្តល់​ទឹកស្អាត​ដល់​ប្រជាជន​នៅតាម​ទីជនបទ ដាច់ស្រយាល​ក្នុងប្រទេស​កម្ពុជា ៕ ដោយ ម៉ា​វ ភឺ​ង​ហ្វី (​ស៊ីន​ហួ​ចិន​)