ក្រុមហ៊ុន Hyundai កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ជា​បើកបរ​ផ្អែកលើ​បច្ចេកវិជ្ជា AI ដែល​ចេះ​ធ្វើ​ត្រាប់​តាម​ស្ទីល​របស់​អ្នកបើកបរ​

389
ចែករម្លែក

​ក្រុមហ៊ុន Hyundai បានរួម​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​របស់ខ្លួន​ជាមួយនឹង​បច្ចេកវិជ្ជា​ម៉ាស៊ីន​រៀនសូត្រ​ចរិត​មនុស្ស​មួយ​ដើម្បី​ធ្វើឱ្យ​បទពិសោធន៍​បើកបរ​កាន់​តែមាន​លក្ខ​ណៈ​ផ្ទាល់ខ្លួន​។​

​ដោយ​ហៅថា Smart Cruise Control ប្រព័ន្ធ​នេះ​អនុញ្ញាតឱ្យ​ការគ្រប់គ្រង​ការបើកបរ​ធ្វើ​ត្រាប់​តាម​ស្ទីល​បើកបរ​របស់​ម្ចាស់​ជាម​នុស្ស​។​

​បច្ចេកវិជ្ជា​នេះ​មាន​សមត្ថភាព​ក្នុងការ​រៀនសូត្រ​ពី​ចម្ងាយ​រវាង​រថយន្ត គិតគូរ​ពី​ការបង្កើន​ល្បឿន ដឹង​ពី​របៀប​ដែល​អ្នក​ឆ្លើយតប​ចំពោះ​ការផ្លាស់ប្តូរ​ចរាចរណ៍ និង រឿង​ជាច្រើន​ទៀត​។​

​ក្រុមហ៊ុន Hyundai បានចាត់ទុក​អ្វីដែល​ខ្លួន​បានដាក់​ឈ្មោះថា Smart Cruise Control (SCC-ML) ផ្អែកលើ AI គឺជា​ប្រព័ន្ធ​បញ្ជា​រថយន្ត​ដំបូង​គេ​បង្អស់​នៅក្នុង​ឧស្សាហកម្ម​រថយន្ត ហើយ​គ្រោង​នឹង​អនុវត្ត​វា​នៅក្នុង​យាន​នាពេល​អនាគត​។​

​លោក វង់​ជុន ចាង អនុប្រធាន​ក្រុមហ៊ុន Hyundai Motor Group បាន​និយាយថា “​ប្រព័ន្ធ​បញ្ជា SCC-ML ថ្មី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​វៃឆ្លាត​នៃ​បច្ចេកវិជ្ជា ADAS ពីមុន ដើម្បី​កែលម្អ​ប្រព័ន្ធ​បើកបរ​ពាក់កណ្តាល​ស្វយ័ត​ជាក់ស្តែង​។ ក្រុមហ៊ុន Hyundai Motor Group នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​លើ​បច្ចេកវិជ្ជា AI ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ដឹកនាំ​ឧស្សាហ​កម្មនេះ​ក្នុង​វិស័យ​បើកបរ​ដោយ​ស្វយ័ត​”​។​

​គំរូ​នៃ​ការបើកបរ​អាច​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​គឺ គម្លាត​ពី​យានយន្ត​នៅខាងមុខ ការបង្កើន​ល្បឿន (​តើ​វា​បង្កើនល្បឿន​យ៉ាងដូចម្តេច​) និង ការឆ្លើយតប (​តើ​វា​ឆ្លើយតបបាន​រហ័ស​កម្រិត​ណា​ចំពោះ​ស្ថានភាព​បើកបរ​)៕ ដោយ៖ កញ្ញាដាលីស