ក្រុមហ៊ុន Hyundai នឹងផលិតឡានហោះសម្រាប់បណ្តាញតាក់ស៊ីហោះរបស់ក្រុមហ៊ុន Uber

165
ចែករម្លែក

ក្រុមហ៊ុន Hyundai បានប្រកាសកាលពីថ្ងៃចន្ទទី៦មករាថាខ្លួននឹងផលិតឡានហោះសម្រាប់បណ្តាញតាក់ស៊ីហោះរបស់ក្រុមហ៊ុន Uber ដែលគ្រោងនឹងដាក់ពង្រាយនៅឆ្នាំ ២០២៣។

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះនិយាយថាខ្លួននឹងផលិត “យានយន្តហោះហើរនិងចុះចតដោយបញ្ឈរ ដែលអាចដឹកអ្នកដំណើរបាន៤នាក់” នៅទំហំប៉ុនរថយន្តទូទៅដែរ ដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។

កិច្ចព្រមព្រៀង ដែលបានប្រកាសនៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក (CES) នៅទីក្រុងឡាសវេហ្គាស អាចជួយក្រុមហ៊ុន Uber ដែលកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតយន្តហោះដទៃទៀត ឱ្យសម្រេចបានគោលដៅរបស់ខ្លួនក្នុងការដាក់ពង្រាយសេវាកម្មតាក់ស៊ីហោះនៅក្នុងទីក្រុងមួយចំនួននៅឆ្នាំ ២០២៣។

លោកចៃវ៉ុន ស៊ីនប្រធានផ្នែកឡានហោះសម្រាប់ទីក្រុងនៃក្រុមហ៊ុន Hyundai បាននិយាយថា លោករំពឹងនូវផលិតកម្មទ្រង់ទ្រាយធំដើម្បីរក្សាតម្លៃសមរម្យសម្រាប់ប្រព័ន្ធតាក់ស៊ីហោះ។

លោកស៊ីនបានប្រាប់សន្និសីទសារព័ត៌មាននៅឯពិព័រណ៍ CES ថា “យើងដឹងពីរបៀបផលិតរថយន្តគុណភាពខ្ពស់ទ្រង់ទ្រាយធំ”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Hyundai ប្រកាសកាលពីថ្ងៃចន្ទទី៦មករាថាខ្លួននឹងផលិតឡានហោះសម្រាប់បណ្តាញតាក់ស៊ីហោះរបស់ក្រុមហ៊ុន Uber