ក្រុមហ៊ុន LG ចាប់ផ្តើម​លក់​ទូរទស្សន៍ OLED កម្រិត 8K ដំបូងបង្អស់​លើ​ពិភពលោក ក្នុងតម្លៃ ៤២.០០០ ដុល្លារ​

312
ចែករម្លែក

​ក្រុមហ៊ុន LG បានចាប់ផ្តើម​លក់​ទូរទស្សន៍ OLED កម្រិត 8K ដំបូង​គេ​បង្អស់​របស់​ពិភពលោក ប៉ុន្តែ​អ្នក​ប្រើ​គួរតែ​ត្រៀមខ្លួន​សាច់ប្រាក់​ឱ្យ​ច្រើន ប្រសិនបើ​ពួកគេ​ចង់បាន​ទូរទស្សន៍​នេះ​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​មិថុនា​ថា ខ្លួន​កំពុង​ទទួលយក​ការបញ្ជាទិញ​ជាមុន​សម្រាប់​ទូរទស្សន៍ OLED88Z9P នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ខណៈ​ការបញ្ជាទិញ​ផ្សេងទៀត​ត្រូវបាន​រំពឹងថា​នឹង​បើក​នៅ​អាម៉េរិក​ខាងជើង​និង​អឺរ៉ុប​នៅ​ចុងឆ្នាំ​នេះ​។​

​ទូរទស្សន៍​នេះ​ត្រូវគេ​រំពឹងថា​នឹង​លក់​ក្នុងតម្លៃ ៥០ លាន​វ៉ុ​ន​ឬ​ប្រហែលជា ៤២.០០០ ដុល្លារ​។ នរណា​ដែល​បញ្ជា​ទិញ​ជាមុន​នូវ​ទូរទស្សន៍ OLED88Z9P ក្នុង​ខែមិថុនា​នេះ នឹងមាន​សិទ្ធិ​ទទួលបាន​ការបញ្ចុះ​តម្លៃ​ត្រឹម ៤០ លាន​វ៉ុ​ន ឬ​ប្រហែល ៣៤.០០០ ដុល្លារ​។​

​ទូរទស្សន៍ OLED88Z9P មាន​អេក្រង់​ទំហំ ៨៨ អ៊ី​ញ​ជាមួយ​កម្រិត​រូបភាព 8K Ultra HD ឬ​ស្មើនឹង​៤​ដង​នៃ​កម្រិត​ភិ​ច​សែ​ល​លើ​ទូរទស្សន៍ 4K៕ ដោយ៖ កញ្ញាដាលីស

ទូរទស្សន៍ OLED88Z9P នឹង​លក់​ក្នុងតម្លៃ ៤២.០០០ ដុល្លារ