ក្រុមហ៊ុន LG Electronics Inc. បានបង្ហាញម៉ាស៊ីនត្រជាក់ប្រភេទប្រណីតឈ្មោះ Whisen ThinQ ស៊េរីឆ្នាំ ២០១៩ ដែលសិក្សាអំពីបរិយាកាសជុំវិញដើម្បីផ្តល់នូវសីតុណ្ហភាពល្អបំផុតនិងជូនដំណឹងដល់អ្នកប្រើប្រាស់របស់ខ្លួនអំពីគុណភាពខ្យល់នៅក្នុងប្រទេសកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ទី១៧មករា។
យោងតាមក្រុមហ៊ុនកាលពីថ្ងៃពុធសប្តាហ៍មុនបានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG Whisen ThinQ 2019 គឺជាកំណែថ្មីនៃបច្ចេកវិជ្ជា AI ដែលអាចនិយាយប្រាប់អ្នកប្រើថាតើគុណភាពខ្យល់នៅខាងក្រៅល្អដើម្បីបើកបង្អួចឬអត់ និងផ្តល់ការណែនាំអំពីការប្តូរតម្រងរបស់ម៉ាស៊ីនត្រជាក់។
ម៉ាស៊ីនត្រជាក់ LG Whisen ThinQ អាចបញ្ជាបានដោយប្រើសំឡេងបានផងដែរ។ ឧទាហរណ៍ជាក់ស្តែង អ្នកប្រើអាចបញ្ជាម៉ាស៊ីនត្រជាក់ឱ្យបន្ថយសីតុណ្ហភាពដោយមិនចាំបាច់ដើររកតេឡេ។ ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនបានបន្ថែមមុខងារបញ្ជាដោយសំឡេងសម្រាប់ម៉ាស៊ីនត្រជាក់ភ្ជាប់លើជញ្ជាំងហើយ។ កាលពីមុន បច្ចេកវិជ្ជានេះអាចរកបាននៅក្នុងម៉ាស៊ីនត្រជាក់បញ្ឈរលើឥដ្ឋតែប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស