ក្រុមហ៊ុន LG បង្ហាញ​រ៉ូ​បូត​រទេះរុញ​ដោយ​ស្វ័យប្រវត្តិ ចេះ​ដើរ​តាម​អ្នកទិញ​អីវ៉ាន់ ហើយ​ជួយ​ពិនិត្យ​តាមដាន​ការចំណាយ​ថែមទៀត​

745
ចែករម្លែក

​រ៉ូ​បូត​រទេះរុញ​របស់​ក្រុមហ៊ុន LG ឆាប់ៗ​នេះ​អាច​នឹង​មកដល់​ផ្សារ​ទំនើប​ធំជាងគេ​បំផុត​នៅ​កូរ៉េខាងត្បូង​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ផ្សា​រលក់​គ្រឿងទេស E-Mart ដើម្បី​ផលិត​រទេះរុញ​អីវ៉ាន់​ដោយ​ស្វ័យប្រវត្តិ ដែល​អាច​តាម​អតិថិជន​ជុំវិញ​ផ្សារ​បាន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​

​ឧបករណ៍​នេះ​នឹងត្រូវ​បង្កើតឡើង​ក្រោម​ស្លាក​យីហោ CLOi របស់​ក្រុមហ៊ុន LG ដែល​ធ្លាប់បាន​បញ្ចេញ​នូវ​រ៉ូ​បូត​ជាច្រើន​សម្រាប់​ផ្ទះ សណ្ឋាគារ និង ការប្រើប្រាស់​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន LG សង្ឃឹមថា​បច្ចេកវិជ្ជា ដែល​ខ្លួន​សំដៅថា​ជា “​រ៉ូ​បូត​រទេះរុញ​ឆ្លាត​” នឹង​ជួយ​ឱ្យ​អតិថិជន​រួច​ផុតពី​ការរំខាន​ក្នុងការ​ជំរុញ​រទេះ​រប​ស់​ពួកគេ​នៅ​ជុំវិញ​ផ្សារ ខណៈដែល​អតិថិ​ជនដើ​រ​តាម​ច្រក​ផ្លូវ​ក្នុង​ផ្សារ​ទំនើប​។​

​ក្រុមហ៊ុន LG បាន​បកស្រាយ​ថា “​រ៉ូ​បូត LG CLOi CartBot លុបបំបាត់​ផ្នែក​ដ៏​អាក្រក់​បំផុត​នៃ​ការដើរ​ទិញ​អីវ៉ាន់​គ្រឿងទេស នោះ​គឺ ការ​ឈរ​ជា​ជួរ​។ គូកន​និង​ជា​រទេះ​ដើរ​ទិញ​អីវ៉ាន់​នេះ​មាន​ម៉ាស៊ីន​ស្កែ​ន​បា​កូដ​ឌីជីថល​ភ្ជាប់​នៅ​ខាងក្នុង ដែល​រោទិ៍​ឱ្យ​អ្នកដឹង នៅពេល​អ្នកទិញ​អីវ៉ាន់​។ នៅពេលដែល​អ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ពិនិត្យមើល សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​នឹង​យកចិត្តទុកដាក់​លើ​វិក្កយបត្រ​”​។​

​នៅ​ពិព័រណ៍ CES ក្រុមហ៊ុន LG បាន​កត់សម្គាល់ថា រទេះ​យន្ត​ឆ្លាត​នេះ​មាន​ម៉ាស៊ីន​ស្កែ​ន​បា​កូដ​។​

​ម៉ាស៊ីន​ស្កែ​ន​នេះ​ជួយ​ឱ្យ​រ៉ូ​បូត​ឆែក​មើល​តម្លៃ​និង​បង្ហាញ​បញ្ជី​ទំនិញ​ដែល​បាន​ទិញ​របស់​អតិថិជន​នៅលើ​អេក្រង់​ដែល​បំពាក់​លើ​រទេះរុញ​នោះ​ស្រាប់​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​បូត LG CLOi CartBot ឆាប់ៗ​នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ផ្សារ​លក់​គ្រឿងទេស E-Mart របស់​កូរ៉េខាងត្បូង