ក្រុមហ៊ុន LG បង្ហាញ​ស្មា​ត​ហ្វូ​ន G8ThinQ ដោះ​សោ​ដោយ​ស្កែ​ន​សរសៃឈាម​និង​បញ្ជា​វីដេអូ​និង​តន្ត្រី​ដោយ​ប្រើ​កាយវិការ​ដៃ​

490
ចែករម្លែក
  • 11
    Shares

​ក្រុមហ៊ុន LG បានបង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ដែល​អាច​ដោះ​សោ​ដោយ​មិនចាំបាច់​ប៉ះ​លើ​អេក្រង់​។​

​នៅឯ​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ក្រុម​នាយក​ប្រតិបត្តិ​បាន​អះអាងថា ម៉ូត​ច្នៃប្រឌិត​ឈានមុខ​គេ​របស់​ទូរស័ព្ទ​នេះ​គឺជា​ម៉ូត​លើកដំបូង​បង្អស់​នៅលើ​ពិភពលោក​។​

​ខណៈដែល​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ត្រូវការ​លេខ​កូដ​សម្ងាត់​ឬ​ស្នាម​ម្រាមដៃ​ស្កែ​ន ទូរស័ព្ទ G8ThinQ ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ពន្លឺ​ដើម្បី​ស្កែ​ន​សរសៃឈាម​នៅក្នុង​ដៃ​របស់​អ្នក​ប្រើ​ឬ​សម្គាល់​មុខ​របស់​ពួកគេ​។​

​កាមេរ៉ា​មុខ​របស់​ទូរស័ព្ទ​នេះ ដែល​ប្រើ​បន្ទះ​ឈី​ប Sensor ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា Infineon Technologies របស់​អាល្លឺម៉ង់ អាច​ស្កែ​ន​បាន​៣​វិមាត្រ ដោយ​ធ្វើឱ្យ​វា​កាន់​តែមាន​សុវត្ថិភាព​ជាង​វិធីសាស្ត្រ​ដោះ​សោ​ទូរស័ព្ទ​ទូទៅ ដូចជា ស្នាម​ម្រាមដៃ​ជាដើម​។​

​អ្នក​ផ្សាយដំណឹង​ផលិតផល​របស់​ក្រុមហ៊ុន LG លោក ដេវីត ម៉ុ​ន​តាន់​យ៉ា បាន​និយាយថា វា​នឹង​ពិបាក​ក្នុង “​ការលួចចម្លង​” ជាង​កម្មវិធី FaceID ដែល​ប្រើ​នៅក្នុង iPhone X របស់​ក្រុមហ៊ុន Apple ។​

​នេះ​គឺ​ដោយសារតែ​រចនាសម្ព័ន្ធ​សរសៃឈាម​នៅក្នុង​ដៃ​អ្នក​ប្រើ​មានឱកាស​តិចជាង​១/១​ពាន់​លាន​ដង ដែល​អាច​នឹង​ដូចគ្នា​ទៅនឹង​សរសៃឈាម​អ្នកដទៃ​។​

​អ្នក​ប្រើ​ក៏​អាច​បើក​ដំណើរការ​កម្មវិធី​ដោយ​ប្រើ​កាយវិការ​ដៃ​ផងដែរ ដូចជា​លេង​ឬ​ផ្អាក​បទ​ចំរៀង​ឬ​វីដេអូ​ឬ​លៃ​តម្រូវ​សំឡេង ដោយ​ការ​ផ្ទាត់​ម្រាមដៃ​របស់​ពួកគេ ដែល​យក​ស្ទីល​តាម​តួអង្គ​ថម​គ្រូ​ស​នៅក្នុង​រឿង Minority Report ៕ ដោយ៖ កញ្ញាដាលីស

ស្មា​ត​ហ្វូ​ន G8ThinQ ដោះ​សោ​ដោយ​ការ​ស្កែ​ន​សរសៃឈាម