ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន ជី​ហ្គៀស​ម្ពោ​ធ​ហាង​ទំនើប LG Premium BrandShop ជា​ផ្លូវការ​ដំបូង​នៅ​កម្ពុជា​

743
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear ) បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ហាង​ទំនើប LG Premium BRANDSHOP ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​បាន​ប្រព្រឹត្តឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ វិ​ច្ឆ​កា ឆ្នាំ ២០១៨​នៅ​អគារ​លេខ ១៣៥​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក អូ ណាក់ យុង ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រទេស​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​ប្រមាណ​ជាង ១២០​នាក់​។​

LG Premium Brandshop គឺជា​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដ៏​ល្អ​ឈានមុខ​គេ​នៅ​កម្ពុជា ទាំង​តម្លៃ​និង​សេវាកម្ម ដែល​ធានា​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ មាន​ការធានា​ត្រឹមត្រូវ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ជាទី​គាប់ចិត្ត​។

​នៅក្នុង​ពិធី​នោះ ក៏​មានការ​បង្ហាញជូន​អតិថិជន​នូវ​ផលិតផល LG ដែល​ទំនើបៗ​ចុងក្រោយ​គេ​បង្អស់​យ៉ាងច្រើន​ប្រភេទ​ដូចជា ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ ឧបករណ៍​បំពង​សំឡេង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ទូរ​ទឹកកក និង​ផលិតផល​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត សំរាប់​អតិថិជន​ដែល​មក​ទស្សនា​ហាង​ទំនើប​នេះ​។

​គ្រប់​ផលិតផល​ទំនើបៗ​របស់ LG ដែលមាន​ដាក់លក់​ក្នុង​ទីផ្សារ​អន្តរជាតិ ក៏​និង​មាន​ដាក់លក់​នៅ​ហាង​ហាង​ទំនើប LG Premium Brandshop មួយ​នេះដែរ​។

 

LG Premium Brandshop មិន​ត្រឹមតែ​ជា​ហាង​ដែល​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​កន្លែង​ដែល​ផ្តល់នូវ​ចំណេះដឹង​ថ្មីៗ និង បទពិសោធន៍ បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ទៅដល់​អតិថិជន នឹង​អ្នកប្រើប្រាស់​ទាំងអស់ នៅក្នុង​ហាង​ដ៏​ទំនើប​មួយ​នេះ​ក៏មាន​ដាក់តាំង​ផលិតផល LG SIGNATURE ថ្មី​របស់​ក្រុមហ៊ុន LG ដែល បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018 នៅឯ​ទីក្រុង​ឡាស​វេ​ហ្គាស ដែល​ក្រុមហ៊ុន LG បានឈ្នះ​ពានរង្វាន់​ជាង ៩០​នៅក្នុង​ព្រឹត្តិការណ៍ CES​នោះ​ផងដែរ ដែល​នាំមុខគេ​ជាមួយនិង​ពានរង្វាន់​ល្អ​បំផុត Best of the Best រីឯ​ផលិតផល LG Signature W7 OLED 4K TV និង​ម៉ាស៊ីន​បោក Twin Wash ក៏​ទទួលបាន​ពានរង្វាន់​កិត្តិយស​ល្អ​បំផុត​ក្នុង​ការតាំង​បង្ហាញ​នៅ​ព្រឹត្តិការណ៍​នោះ​ផងដែរ​។

​លោក ស៊ុ​ង សុក​គីម អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំ​សាខាប្រទេស​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ហាង LG Premium Brandshop មាន​តួនាទី​សំខាន់​ពីរ តាម​ទស្សនៈ​របស់​អតិថិជន​នាពេល​បច្ចុប្បន្ន​គឺ​ចាប់ផ្តើម​គិតពី​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ដែល​អតិថិជន​មាន​គោលបំណង​ក្នុងការ​ចំណាយ ដើម្បី​ទទួលយកបាន​នូវ​ផលិតផល​ប្រើប្រាស់​ប្រកបដោយ​គុណភាព និង​គុណ​តម្លៃ ។ យើង​មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន LG ប៉ុណ្ណោះ​ទេ តែ​យើង​ថែមទាំង​ពង្រឹង​នូវ​ដំណើរការ​ការប្រតិបត្តិ​អោយ​រិត​តែ​បានល្អ តាមរយៈ​ហាង LG Premium Brandshop ដែល​នឹង​រួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់ LG​។

​នា​ក្នុង​ឱ​កាស​នោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​មានប្រសាសន៍​ដែរ​ថា “ មូលហេតុ​ចំបង​នៃ​ការបង្កើត​ក្រុមហ៊ុន G GEAR និង ការប្រឹងប្រែង ច្នៃប្រឌិត​ទាំងអស់ គឺ​សំដៅ​ចូលរួមចំណែក​ក្នុងការ​បង្កើត​ឲ្យ​មាន​ឧបករណ៍​ទំនើប​ផ្នែក​ព៌​ត​មាន​វិទ្យា​សំរាប់​ផ្នែក​សហគមន៍ អ្នក​ធុរៈកិច្ច និង ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​សម្រួលការ​ងា​រ​ផ្នែក​អាជីវកម្ម​ទំនាក់ទំនង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ការស្រាវជ្រាវ​ក្នុងទិសដៅ​អប់រំ និង សិក្សា​នៅក្នុង​ក្របខណ្ឌ​នៃ​ការជួយ​អប់រំ​អភិវឌ្ឍន៍​វិស័យ​ពត៌មាន​វិទ្យា​អោយស្រប​ទៅតាមរ​វិវឌ្ឍន៍​នៃ​ពិភពលោក​ដែល​កំពង់​ឆ្ពោះទៅរក ឧស្សាហកម្ម ៤.០ ដែល​រាជរដ្ឋាភិបាល កម្ពុជា​កំពុងតែ​ជម្រុញ​ក្រោម​ការចង្អុល​ទិស​ដ៏​ឈ្លាត​វៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង​។​

​គួរ​បញ្ជាក់ថា កម្មវិធី​សម្ពោធ​ហាង​ទំនើប​ប្រណិត LG Premium BrandShop មុនី​វង្ស​នេះ​ក៏មាន​កម្មវិធី​លេងល្បែង​កំសាន្ត​សប្បាយៗ ឪ​កាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រមទាំង​ទទួលយក​នូវ​ការបញ្ចុះ​តម្លៃ​រហូត​បាន​ដ៏ 20% គ្រប់​ផលិតផល LG ទាំងអស់ សំរាប់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ចូលរួម និង ទស្សនាការ​ដាក់តាំង​បង្ហាញ​ផលិតផល​នៅក្នុង​ហាង​ផ្ទាល់​ផងដែរ​និង​កម្មវិធី​លក់​ប្រូ​ម៉ូ​សិន​ពិសេសៗ ចាប់ពី​ថ្ងៃទី ២០​ដល់​ថ្ងៃទី ២៣​វិច្ឆិកា ២០១៨៕ ល​

#