ក្រុមហ៊ុន Rolls-Royce បង្ហាញ​រថយន្ត​ប្រណីត​បំផុត​របស់​ពិភពលោក ម៉ាក Cullinan ប៉ុង​២ អាច​លយ​ចេញ​កៅអី​អង្គុយលេង​ពីក្រោយ​រថយន្ត​

326

​នេះ​ជា​រថយន្ត Rolls-Royce Cullinan ថ្មី ហើយ​វា​ជា​ផលិតផល​រថយន្ត​ប៉ុង​ពីរ (4×4) ដ៏​ប្រណីត​បំផុត​ដែល​វាយលុក​ទីផ្សារ យ៉ាងហោចណាស់​ក៏​មុនពេល​ក្រុមហ៊ុន Aston Martin បញ្ចេញ​រថយន្ត​ប្រណីត​មក​ប្រកួតប្រជែង​ដែរ​។​

​ក្រុមហ៊ុន​រថយន្ត​ល្បីល្បាញ​របស់​អង់គ្លេស​នេះ​បាន​និយាយថា រថយន្ត​ស្ព័​រ​ដំបូង​បំផុត​របស់ខ្លួន​នេះ គឺ​ត្រូវបាន​បំផុសគំនិត​ដោយ​រថយន្តយោធា Roller របស់​ក្រុមហ៊ុន Lawrence of Arabia ប៉ុន្តែ​វា​ត្រូវបាន​រចនា​ឡើង​ដោយ​ប្រណីតភាព​នៅក្នុង​ចិត្ត ព្រោះ​ឡាន​នេះ​ចេះ​ធ្វើ​បដិសណ្ឋាកិច្ច​យ៉ាង​ល្អ ពេល​អ្នក​ឡើង​ជិះ​រថយន្ត និង អាច​ចុច​ឱ្យ​វា​លយ​ចេញ​នូវ​កៅអីអង្គុយ​ញ៉ាំ​អីៗ នៅ​ខាងក្រោយ​រថយន្ត ដោយ​មិនចាំបាច់​ចុះ​ពី​រថយន្ត​នោះឡើយ​។​

​នាយកៗ​នៅ​ក្រុមហ៊ុន Rolls-Royce ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន BMW បាន​អះអាងថា រថយន្ត​ម៉ូ​ដែល SUV តម្លៃ ៣៤ ម៉ឺន​ដុល្លារ​នេះ​គឺជា “​ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ធំ​បំផុត​” ជា​រហស្សនាម​មួយ​យក​ពី​ត្បូង​ពេជ្រ​ឈ្មោះ Cullinan ទំហំ ៣.១០៦ កា​រ៉ាត់ ដែល​បាន​រកឃើញ​នៅ​ឆ្នាំ ១៩០៥ នៅ​អាហ្វ្រិក​ខាងត្បូង ដែលជា​ត្បូង​ពេជ្រ​ធំ​បំផុត និង ល្អឥតខ្ចោះ​បំផុត​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Rolls-Royce នឹងត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត ស្រប​ពេលដែល​ក្រុមហ៊ុន​ផលិត​អង់គ្លេស Aston Martin បាន​បញ្ជាក់ថា​ខ្លួន​នឹង​ផលិត​រថយន្ត​ប្រភេទ SUV ដំបូង​របស់ខ្លួន​ដែរ​នៅ​ឆ្នាំ ២០២១ ហើយ​វា​ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​។​

​រថយន្ត Rolls-Royce Cullinan ប្រើ​ម៉ាស៊ីន 6.75-litre Twin-Turbo V12 កម្លាំង ៥៦៣ សេះ និង​មាន​ល្បឿន​កំពូល ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Rolls-Royce Cullinan