ក្រុមហ៊ុន Samsung កំពុង​ផលិត​អាវយឺត​ឆ្លាត​អាចជួយ​ពិនិត្យ​មើលជំងឺ​ជាច្រើន​

651
ចែករម្លែក

​ក្រុមហ៊ុន Samsung ត្រូវគេ​គិតថា​កំពុង​ផលិត​នូវ​អាវយឺត​ឆ្លាត​ថ្មី​មួយ​បំពាក់​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា (Sensor) ដែលមាន​សមត្ថភាព​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​

​វេ​ប​សាយ LetsGoDigital បាន​រាយការណ៍​ថា បច្ចេកវិជ្ជា​នេះ​ប្រើ Sensor ដែល​អាច​ពិនិត្យ​ដឹង​អំពី​មុខងារ​របស់​សួត​តាមរយៈ​ការចាប់​សំឡេង​ពី​សរីរាង្គ​នានា និង​ផ្តល់​ការធ្វើ​រោគវិនិច្ឆ័យ​និង​ដំបូន្មាន​។​

​អាវ​របស់​ក្រុមហ៊ុន​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ​ក៏​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ផ្លូវដង្ហើម​ដូចជា​វាស់​ស្ទង់​ប្រេកង់​និង​កម្លាំង​នៃ​ការដកដង្ហើម​ផងដែរ​។​

​រោគវិនិច្ឆ័យ​ផ្សេងទៀត​ជាច្រើន​ក៏​អាចធ្វើ​ឡើង​បាន​ផងដែរ​រួមមាន​ជំងឺ​រលាក​សួត​និង​ជំងឺ​រលាក​ទងសួត​ព្រមទាំង​ជំងឺ​សួត​រ៉ាំរ៉ៃ​ដូចជា​ជំងឺហឺត​និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។​

​គេ​សង្ឃឹមថា​បច្ចេកវិជ្ជា​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​រង់ចាំ​ការពិនិត្យ​ពី​វេជ្ជបណ្ឌិត​៕ ដោយ៖ កញ្ញាដាលីស

#