ក្រុមហ៊ុន Samsung គ្រោង​នឹង​ចេញ​ទូរស័ព្ទ​ថ្លៃ​បំផុត​របស់ខ្លួន

914
ចែករម្លែក

​ទូរស័ព្ទ​ស៊េរី S10 របស់ Samsung នឹង​ក្លាយជា​ទូរស័ព្ទ​សំខាន់បំផុត​របស់​ក្រុមហ៊ុន ហើយ​ដំណឹង​លេច​ធ្លាយ​លើកឡើងថា​វា​អាច​នឹងមាន​តម្លៃ​ដល់​ទៅ ១.៤០០ ផោន (​ជាង ១.៨១៤ ដុល្លារ​)​។​

​ប្រសិនបើ​ទូរស័ព្ទ​នេះ​មានតម្លៃ​ប៉ុន​ហ្នឹង​មែន នោះ​គ្រឿង​ទូរស័ព្ទ​ដែល​ជិត​មកដល់​ឆាប់ៗ​នេះ​នឹង​ជា​គ្រឿង​ថ្លៃ​បំផុត​ដែល Samsung ធ្លាប់បាន​ផលិត​ពីមុនមក​។​

​ទូរស័ព្ទ​តម្លៃ​ទាប​ជាង​នេះ​គឺ S10 Lite នឹងមាន​តម្លៃ ៧០០ ផោន (​ជាង​៩០៧​ដុល្លារ​) និង ជា​គូប្រជែង​ជាមួយ iPhone XR​។​

​ស្មា​ត​ហ្វូ​ន S10 មាន​អង្គ​ចងចាំ ៥១២GB និង​មាន RAM ទំហំ ៦GB ឬ RAM ៨GB និង​មានតម្លៃ​ប្រហែល ១.០៦២ ដុល្លារ និង ១.៣៤៧ ដុល្លារ​។​

​ស្មា​ត​ហ្វូ​ន​អេក្រង់​ធំ S10 Plus នឹងមាន​តម្លៃ​ចាប់ពី ១.២០៥ ដុល្លារ​រហូតដល់ ១.៨១៤ ដុល្លារ​។​

​វេ​ប​សាយ​អ៊ីតាលី TuttoAndroid គឺជា​អ្នក​ទម្លាយ​ដំណឹង​អំពី​ទូរស័ព្ទ S10 និង​តម្លៃ​នេះ​៕ ដោយ៖ កញ្ញាដាលីស