ក្រុមហ៊ុន Samsung បង្ហាញ​ថេ​ប្លេ​ត​កម្លាំង​ខ្លាំងក្លា​ស៊េរី​ថ្មី​ដើម្បី​ប្រជែង​ជាមួយ iPad Pro រួមជាមួយ​នាឡិកា Galaxy Watch

517
ចែករម្លែក

ក្រុមហ៊ុន Samsung បានបង្ហាញ​ថេ​ប្លេ​ត​កម្លាំង​ខ្លាំងក្លា​ស៊េរី​ថ្មី​មួយ ដែល​ក្រុមហ៊ុន​កូរ៉េ​នេះ​សង្ឃឹមថានឹង​ប្រជែង​ជាមួយ iPad Pro របស់​ក្រុមហ៊ុន Apple​។​

Galaxy Tab S6 បានរួម​បញ្ចូល Sensor ស្កែ​ន​ក្រយៅដៃ​ជា​លើកដំបូង​ក៏ដូចជា​សមត្ថភាព​ឆក់​ភ្ជាប់​ជាមួយ​ប៊ិក S Pen ផងដែរ ដែល​បំពាក់​មកជា​មួយ​ថេ​ប្លេ​ត​នេះ​នៅ​ផ្នែក​ខាងក្រោយ​។ វា​ក៏​នឹង​ជា​ថេ​ប្លេ​ត Samsung ដំបូង​គេ​ផងដែរ ដែលមាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​។

​ការប្រកាស​នូវ​ថេ​ប្លេ​ត​ថ្មី​នេះ​ធ្វើឡើង​នៅមុន​ការបង្ហាញ​ដែល​គេ​រំពឹងទុក​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​នូវ​នាឡិកា​ឆ្លាត​ស៊េរី​ថ្មី​នៅ​ដើម​សប្តាហ៍​ក្រោយ​ដែល​គេ​បង្ហើប​ឱ្យដឹង​តិចៗ​នៅក្នុង​វីដេអូ​ខ្លី​នាពេល​ថ្មីៗ​នេះ ហើយក៏​នឹងមាន​ការបង្ហាញ​ទូរស័ព្ទ Galaxy Note 10 ស៊េរី​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី ៧ សីហា​នៅ​ទីក្រុង​ញូវយ៉ក​ផងដែរ​។

​ប្រធាន​ផ្នែក IT និង​ទំនាក់ទំនង​របស់ Samsung លោក​ឌី​ជេ កោះ និយាយថា Tab S6 “​ផ្តល់នូវ​កម្មវិធី​ដែលមាន​ផលិតភាព​និង​មាន​គុណភាព​លំដាប់​កំពូល ព្រមទាំង​បច្ចេកវិជ្ជា​ខ្ពស់​” ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ដល់​អ្នកប្រើប្រាស់​ជាមួយនឹង​សមត្ថភាព​ពោរពេញ​ដោយ​ផលិតភាព​និង​ការច្នៃប្រឌិត​។

Tab S6 ត្រូវគេ​រំពឹងថា​បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 855 អេក្រង់​ប្រភេទ AMOLED (២៥៦០X១៦០០) និង​ថ្ម​កម្លាំង ៧.០៤០ មិ​ល្លី​អំពែរ​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស

Tab S6 ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ទី​៣១​កក្កដា