ក្រុមហ៊ុន Samsung បង្ហាញ​បច្ចេកវិជ្ជា​អេក្រង់ Micro LED អាចដាក់​ត្រូវ​គ្រប់​ប្រភេទ​បន្ទប់ និង​បង្ហាញ​ទូរទស្សន៍​អេក្រង់ ៧៥ អ៊ី​ញ និង ២១៩ អ៊ី​ញ​

323
ចែករម្លែក

​ក្រុមហ៊ុន Samsung បានបង្ហាញ​នូវ​អេក្រង់ Micro LED ដ៏​អស្ចារ្យ​ចុងក្រោយ​របស់ខ្លួន ដែល​អាច​រៀបចំ​យ៉ាងម៉េច​ក៏បាន​ដើម្បីឱ្យ​ត្រូវ​នឹង​គ្រប់​ប្រភេទ​បន្ទប់ មិន​ខ្វល់​ថា​បន្ទប់​នោះ​មាន​រូបរាង​ឬ​ទំហំ​ប៉ុនណា​នោះទេ​។​

​ក្រុមហ៊ុន​បានរៀបចំ​ការតាំង​បង្ហាញ​នេះ​នៅ​ពិព័រណ៍ CES កាលពី​ថ្ងៃ​ចន្ទ​ទី​៧​មករា​ដើម្បី​បង្ហាញ​ពី​បច្ចេកវិជ្ជា​នេះ ដែល​ខ្លួន​ធ្លាប់ប្រើ​ដើម្បី​បង្កើត​អេក្រង់​ធំ​គួរឱ្យភ្ញាក់ផ្អើល​រួមទាំង ទូរទស្សន៍ 4K រចនា​ឡើង​ថ្មី​សន្លាង​ទំហំ ៧៥ អ៊ី​ញ និង​ទូរទស្សន៍ The Wall ទំហំ ២១៩ អ៊ី​ញ​។​

​ក្រុមហ៊ុន Samsung បាន​ណែនាំ​អេក្រង់ Micro LED ដំបូង​កាលពី​ឆ្នាំមុន​ហើយ​ចាប់តាំងពី​ពេល​នោះមក​បានធ្វើឱ្យ​បច្ចេកវិជ្ជា​នេះ​កាន់តែ​ប្រសើរឡើង​ដើម្បី​អនុញ្ញាតឱ្យ​អេក្រង់​តូច​ល្មម​អាចដាក់​ត្រូវ​នៅក្នុង​ផ្ទះ​។​

​អេក្រង់ Micro LED របស់​ក្រុមហ៊ុន Samsung គឺ​ពឹង​ផ្អែកលើ​ម៉ូឌុល​អេ​ឡិច​ត្រូ​និ​តូចៗ​រាប់លាន ដែល​ផ្តល់​ពន្លឺ​ពណ៌​ក្រហម​បៃតង​និង​ខៀវ​ដើម្បី​បញ្ចូល​គ្នា​សម្រាប់​ពណ៌​ដិត​ច្បាស់​គួរឱ្យភ្ញាក់ផ្អើល​។​

​ក្រុមហ៊ុន​ពង្រឹង​ខ្លាំង​ទៅលើ​ផលិតផល​ទូរទស្សន៍ The Wall នៅ​ឆ្នាំនេះ ដោយ​បង្កើន​ទំហំ​អេក្រង់​ពី ១៤៦ អ៊ី​ញ​មកដល់​ទំហំ ២១៩ អ៊ី​ញ​។​

​លោក ចុង​ហ៊ី ហាន ប្រធាន Visual Display នៅ​ក្រុមហ៊ុន Samsung Electronics បាន​និយាយថា “​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ក្រុមហ៊ុន Samsung បាន​នាំមុខ​ក្នុងការ​ច្នៃប្រឌិត​នៃ​អេក្រង់​ជំនាន់​ថ្មី​។ បច្ចេកវិជ្ជា Micro LED របស់​យើង​គឺ​ស្ថិតនៅ​ជួរមុខ​នៃ​បដិវត្តន៍​ស្គ្រី​ន​ជំនាន់​ក្រោយ ជាមួយ​អេក្រង់​ឆ្លាត​វៃ​និង​អាច​កែតម្រូវ​បានល្អ​បំផុត​នៅ​គ្រប់​ប្រភេទ​ប្រតិបត្តិការ​ទាំងអស់​រប​ស់វា​។ Samsung Micro LED គឺ​គ្មាន​ព្រំដែន​ឡើយ ពោល​មានតែ​លទ្ធភាព​គ្មាន​ទីបញ្ចប់​”៕ ដោយ៖ កញ្ញាដាលីស

ទូរទស្សន៍ Micro LED ទំហំ ៧៥ អ៊ី​ញ​របស់ Samsung