ក្រុមហ៊ុន Samsung បង្ហាញ​ស្មា​ត​ហ្វូ​ន​អាច​បត់​ចូលគ្នា​ដូច​កាបូប​លុយ តែ​តម្លៃ​វិញ​គឺ​ជិត​២.០០០​ដុល្លារ​

625
ចែករម្លែក
  • 1
    Share

​ក្រុមហ៊ុន Samsung បានបង្ហាញ​ស្មា​ត​ហ្វូ​ន​ដែល​គេ​រំពឹងទុក​យ៉ាងខ្លាំងបំផុត​ជាមួយនឹង​អេក្រង់​អាច​បត់​ចូលគ្នា​បាន​នៅក្នុង​ការប៉ុនប៉ង​ដើម្បី​បំបែក​ការច្នៃប្រឌិត ដែល​បានធ្វើឱ្យ​រំជើបរំជួល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។​

​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​អតិថិជន​នឹង​ឱបក្រសោប​យក​ឧបករណ៍​ដែល​លក់រាយ​ក្នុងតម្លៃ​ជិត ២.០០០ ដុល្លារ ឬថា​តើ​វា​នឹង​ផ្តល់នូវ​កត្តា​ជំរុញ​ការច្នៃប្រឌិត ដែល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ត្រូវការ​ដែរ​ឬ​អត់​។​

​ទូរស័ព្ទ Galaxy Fold ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ នឹង​ដាក់លក់​ក្នុងតម្លៃ ១.៩៨០ ដុល្លារ នៅពេល​វា​ចេញលក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៦ ខែមេសា​។​

​អ្នកប្រើប្រាស់​ដែលមាន​បំណង​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នេះ នឹង​ទទួលបាន​ឧបករណ៍​មួយ អាច​បត់​ចូលគ្នា​ដូច​កាបូប​លុយ​។ វា​អាចធ្វើ​ការ​ដូច​ស្មា​ត​ហ្វូ​ន​ធម្មតា​ដែលមាន​អេក្រង់​ទំហំ ៤,៦ អ៊ី​ញ ឬ​ប្រែ​ទៅជា​ថេ​ប្លេ​ត​ខ្នាតតូច ដែលមាន​អេក្រង់ ៧,៣ អ៊ី​ញ​។​

​នៅពេល​លាត​វា​មួយ​ទំហឹង ឧបករណ៍​នេះ​នឹង​អាច​ដំណើរការ​កម្មវិធី​៣​ផ្សេងគ្នា​នៅលើ​អេក្រង់​បាន​ក្នុងពេល​ដំណាលគ្នា​។ Galaxy Fold ក៏​នឹងមាន​កាមេរ៉ា​ចំនួន ៦ គ្រាប់​ផងដែរ គឺ ៣ គ្រាប់​នៅ​ខាងក្រោយ ២​គ្រាប់​នៅ​ខាងក្នុង និង ១ គ្រាប់​នៅខាងមុខ​។​

​បន្ទាប់ពី​ចំណាយពេល​ជិត ៥ ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​អេក្រង់​ទូរស័ព្ទ​អាច​បត់​បាន​របស់ខ្លួន ក្រុមហ៊ុន Samsung សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​ផលចំណេញ​យ៉ាងច្រើន​ពី​វា​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Galaxy Fold លក់រាយ​ក្នុងតម្លៃ ១.៩៨០ ដុល្លារ
ទូរស័ព្ទ Galaxy Fold លក់រាយ​ក្នុងតម្លៃ ១.៩៨០ ដុល្លារ