ក្រុមហ៊ុន SpaceX នឹង​ដឹក​ធាតុ​មនុស្ស ១៥២ នាក់​ទៅ​ដង​តារាវិថី​តាមរយៈ​យាន​រ៉ុក្កែត Falcon Heavy

541
ចែករម្លែក

​ធាតុ​មនុស្ស​ចំនួន ១៥២ នាក់​នឹងត្រូវ​បាញ់​បង្ហោះ​ចូលទៅ​ដង​តារាវិថី​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​តាម​យាន​រ៉ុក្កែត Falcon Heavy របស់លោក​អេ​ឡុ​ន ម៉ាស​។​

​ការបាញ់​បង្ហោះ​យាន​នេះ​គ្រោង​នឹងធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ចន្ទ​នៅ​រដ្ឋ​ផ្លរីដា​ហើយ​ខណៈដែល​អវកាសយានិក​មិនអាច​ទប់​ក្តីរំភើប​ពួកគេ​ជាប់ នោះ​នឹងមាន​អារម្មណ៍​រំជួលចិត្ត​កាន់តែខ្លាំង​ចំពោះ​អ្នក​ដែលមាន​ធាតុ​របស់​មនុស្ស​ជាទី​ស្រឡាញ់​ត្រូវបាន​ដឹក​តាម​យានអវកាស​។​

​ក្រុមគ្រួសារ​នៃ​អ្នក​សព​ទាំង ១៥២ នាក់​បានរៀបចំ​ការជូន​ដំណើរ​ដ៏​ពិសេស​នេះ​តាមរយៈ​ក្រុមហ៊ុន Celestis DNA ដែលជា​ក្រុមហ៊ុន​មួយ​ធ្វើ​ការងារ​ដើម្បី​ដាក់​ធាតុ​មនុស្ស​នៅលើ​យានអវកាស​ជាច្រើន​។​

​នៅ​ឆ្នាំ ២០១៨ ក្រុមគ្រួសារ​នីមួយៗ​បាន​ចំណាយ​ប្រា​ក់ជាង ៥.០០០ ដុល្លារ​ដើម្បី​យក​ធាតុ​ទម្ងន់ ៧ ក្រាម​ដាក់​នៅលើ​យានអវកាស​។​

​ធាតុ​នៃ​អ្នកស្លាប់​នីមួយៗ​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​បំពង់​លោហធាតុ​និង​ដាក់​នៅលើ​ផ្កាយរណប​មួយ​របស់​យាន Falcon Heavy មុននឹង​បាញ់​បង្ហោះ​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​។ បំពង់​ដាក់​ធាតុ​នីមួយៗ​មាន​ចារ​អក្សរ​ដ៏​រំជើបរំជួល ស្រដៀង​នឹង​អត្ថន័យ​នៅលើ​ថ្ម​ផ្នូរ​ដែរ​៕ ដោយ៖ កញ្ញាដាលីស

ធាតុ​ទាំង ១៥២ នឹងត្រូវ​ដឹក​តាម​យាន Falcon Heavy នៅ​យប់​ថ្ងៃ​ចន្ទ​នេះ
#