ក្រុមហ៊ុន SpaceX បញ្ជូន​យាន​រ៉ុក្កែត​ដ៏​ខ្លាំងក្លា​បំផុត​លើ​ពិភពលោក​ទៅ​ហោះហើរ​សម្រាប់​បេសកកម្ម​ពាណិជ្ជកម្ម​លើកដំបូង​របស់ខ្លួន​នៅ​ទី​អវកាស​

420
ចែករម្លែក
  • 36
    Shares

​យាន​រ៉ុក្កែត​ប្រតិបត្តិការ​ដ៏​ខ្លាំងក្លា​បំផុត​នៅលើ​ពិភពលោក Falcon Heavy របស់​ក្រុមហ៊ុន SpaceX បានចាប់ផ្តើម​បេសកកម្ម​ពាណិជ្ជកម្ម​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​ពីរ​ដ្ឋ​ផ្លរីដា​ក្នុងការ​បង្ហាញ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​អវកាស​របស់​សហគ្រិន​មហាសេដ្ឋី​លោក​អេ​ឡុ​ន ម៉ាស ក្នុងការ​ប្រណាំងប្រជែង​ដើម្បី​ចាប់យក​កិច្ចសន្យា​បង្ហោះ​រ៉ុក្កែត​យោធា​ដែល​ស៊ីលុយ​ដ៏​ថ្លៃ​។​

​យាន​រ៉ុក្កែត ដែលមាន​កម្ពស់​ស្មើ​អគារ ២៣ ជាន់​
​ដែល​កាលពីមុន​បាន​ដឹក​រថយន្ត Tesla Roadster របស់លោក​ម៉ាស ទៅ​ទី​អវកាស​ក្នុងការ​ធ្វើតេស្ត​ហោះហើរ​សាកល្បង​ដំបូង​ក្នុង​ឆ្នាំ ២០១៨ នោះ បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី ក្នុង​រដ្ឋ​ផ្លរីដា ដោយ​ដឹកទំនិញ​របស់​អតិថិជន​ដំបូង​របស់ខ្លួន​។​

​លោក​ច​ន អ៊ី​ន ស្ប៉ា​ក់​ឃើ អ្នក​អត្ថាធិប្បាយ​នៃ​ការបាញ់​បង្ហោះ​យាន​របស់​ក្រុមហ៊ុន SpaceX បាន​និយាយ​នៅលើ​បណ្តាញ​ផ្សាយ​បន្ត​ផ្ទាល់​ថា “​ដោយ​ហោះ​បាន ៣៣ វិនាទី ក្រោម​កម្លាំង​ទម្លុះ​ទៅមុខ ៥,១ លាន​ផោន (២,៣ លាន​គីឡូក្រាម​) យាន​រ៉ុក្កែត Falcon Heavy កំពុង​ឆ្ពោះទៅកាន់​ទី​អវកាស​”​។​

​ប្រហែល​បី​នាទី​ក្រោយពី​បាញ់​បង្ហោះ​ចេញពី​ទីតាំង​បាញ់​រ៉ុក្កែត កាំជ្រួច​យាន​ចំនួន​ពីរ​អម​សងខាង​យាន​រ៉ុក្កែត Falcon Heavy បាន​បំបែក​ចេញពី​រ៉ុក្កែត​ស្នូល​សម្រាប់​ការ​ចុះចត​នៅឯ​ស្ថានីយ​ទ័ពអាកាស​ខេ​ប​ខា​ណា​វើ​រ៉​ល (Cape Canaveral) ដោយ​ញ៉ាំងឱ្យមាន​ការអបអរ​យ៉ាង​រំភើប​ពី​វិស្វករ​របស់​ក្រុមហ៊ុន SpaceX នៅក្នុង​ការិយាល័យ​រប​ស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ហ៊​ក​ថូន រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕ ដោយ៖ កញ្ញាដាលីស

យាន​រ៉ុក្កែត Falcon Heavy ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍