ក្រុមហ៊ុន SpaceX បាញ់​បង្ហោះ​យាន​ប្រមាញ់​ភព​ថ្មី TESS របស់​អង្គការ​ណា​សា​

1172
ចែករម្លែក

អង្គការ ណា សា កាលពី ថ្ងៃ ពុធ ទី ១៨ មេសា បាន បាញ់ បង្ហោះ យានអវកាស ប្រមាញ់ ភព ថ្មី របស់ខ្លួន ឈ្មោះថា TESS ដែលជា ផ្កាយរណប តម្លៃ ៣៣៧ លាន ដុល្លារ មាន គោលដៅ ស្កែ ន ផ្ទៃមេឃ ៨៥ ភាគរយ ដើម្បី ស្វែងរក កន្លែង ដែល ជីវិត អាច កើតមាន ។

អ្នកធ្វើ អត្ថាធិប្បាយ របស់ អង្គការ ណា សា ម្នាក់ បាន និយាយថា ” បី , ពីរ , មួយ ចាប់ផ្តើម !” ខណៈ ផ្កាយរណប អង្កេត ភព ឆ្លងកាត់ (TESS) បាន ហោះ ឡើងលើ មេឃ ខៀវស្រងាត់ នៅលើ កាំជ្រួច SpaceX Falcon 9 ចេញពី តំបន់ ខេ ប ខា ណា វើ រ៉ ល (Cape Canaveral) រដ្ឋ ផ្លរីដា នៅវេលា ម៉ោង ៦:៥១ ល្ងាច ។

យានអវកាស TESS នេះ ត្រូវបាន សាងសង់ឡើង ដើម្បី រុករ កនៅ ខាងក្រៅ ប្រព័ន្ធ ព្រះអាទិត្យ ដោយ ស្កែ ន មើល ផ្កាយ នានា ដែល នៅ ជិត បំផុត និង ភ្លឺ ច្បាស់ បំផុត ដើម្បី ស្វែងរក សញ្ញា នៃ ការថយចុះ ពន្លឺ ម្តង ម្ក ល ។ អ្វីដែល ហៅថា ” ការឆ្លងកាត់ ” អាច មានន័យថា ភព នានា គឺ កំពុងស្ថិត នៅក្នុង គន្លង ជុំវិញ ប្រព័ន្ធ ព្រះអាទិត្យ ។

អង្គការ ណា សា និយាយថា យាន TESS ត្រូវគេ រំពឹងថា នឹង បង្ហាញ ភព ចំនួន ២០.០០០ នៅក្រៅ ប្រព័ន្ធ សុរិយគតិ របស់ យើង រួមមាន ភព ដូច ផែនដី ចំនួន ជាង ៥០ និង ភព ចំនួន ៥០០ មាន ទំហំ តូច ជាង ផែនដី ពីរដង ។

ការរកឃើញ របស់ យា ន នេះ នឹង ត្រូវបាន សិក្សា បន្ថែមទៀត ដោយ កែវយឹត អវកាស នៅលើ ផែនដី និង នៅ ទី អវកាស សម្រាប់ ស្វែងរក សញ្ញា នៃ ជីវិត ក្នុងនោះ រួមមាន ភព ដុំថ្ម ទំហំ ស្រដៀង នឹង ផែនដី និង ចម្ងាយ ពី ព្រះអាទិត្យ របស់ វា ដែល មិន ជិត ពេក ឬ ឆ្ងាយ ពេក ដែល អនុញ្ញាតឱ្យ សីតុណ្ហភាព អំណោយផល ស ម្រា ប់វ ត្ថុ ធាតុ រាវ មាន វត្តមាន ។

លោក ម៉ា ទីន ស្ទីល អ្នកវិទ្យាសាស្ត្រ កម្មវិធី TESS បាន និយាយ កាលពី ថ្ងៃ ពុធ ថា ” រឿងរ៉ាវ នៃ ភព ទាំងនេះ នឹង នៅតែ បន្ត កើតឡើង បន្ទាប់ពី ការរកឃើញ ភព ទាំងនោះ “៕ ដោយ៖ កញ្ញាដាលីស

យានអវកាស TESS ត្រូវបាន បាញ់ បង្ហោះ តាម កាំជ្រួច SpaceX Falcon 9 កាលពី ថ្ងៃ ពុធ