ក្រុមហ៊ុន Sprint ចាប់​ដៃគូ​ជាមួយ LG ដើម្បី​ប្រ​ណាំ​ប្រជែង​បង្កើត​ស្មា​ត​ហ្វូ​ន 5G ល្បឿន​លឿន​ផុត​លេខ​ដំបូង​គេ​បង្អស់​លើ​លោក​

1805
ចែករម្លែក

​ក្រុមហ៊ុន Sprint និង ក្រុមហ៊ុន LG អាច​នឹង​ឈ្នះ​ការប្រណាំង​ប្រជែង​ក្នុងការ​បញ្ចេញ​ស្មា​ត​ហ្វូ​ន 5G ដំបូង​គេ​បង្អស់​លើ​ពិភពលោក​។​

​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​អាមេរិក​នេះ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​សីហា​ថា ខ្លួន​នឹង​ក្លាយជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន LG ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន 5G ផ្តាច់មុខ​ឱ្យទៅ​ក្រុមហ៊ុន Sprint នៅ​ឆមាស​ទី​១ ឆ្នាំ ២០១៩​។​

​ស្មា​ត​ហ្វូ​ន​នេះ​នឹង​ចេញលក់​ដំណាលគ្នា​នឹង​ការដាក់​ឱ្យប្រើ​បណ្តាញ 5G របស់​ក្រុមហ៊ុន Sprint ដែល​អាច​រក​ទិញ​បាន​នៅ​ដើមឆ្នាំ ២០១៩ នៅ​ទីក្រុង​អា​ត្ល​ង់​តា ទីក្រុង​ឈី​កា​ហ្គោ ទីក្រុង​ដា​ឡាស ទីក្រុង​ហ៊ូ​ស្តុ​ន ទីក្រុង​កាន់​សាស់ ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ទីក្រុង​ញូវយ៉ក ទីក្រុង​ផូ​និ​ច និង​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី​។​

​ក្រុមហ៊ុន Sprint បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា​តម្លៃ​ទូរស័ព្ទ​និង​កាលបរិច្ឆេទ​ចេញលក់​ពិតប្រាកដ​នឹងត្រូវ​ប្រកាស​នៅពេល​ក្រោយ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន LG នឹង​ផលិត​ស្មា​ត​ហ្វូ​ន​សម្រាប់​បណ្តាញ 5G ដំបូង​គេ​បង្អស់​លើ​ពិភពលោក​របស់​ក្រុមហ៊ុន Sprint