ក្រុមហ៊ុន Toyota បង្ហាញ​រថយន្ត Guardian បំពាក់​បច្ចេកវិជ្ជា AI អាច​ចូលមក​បើក​ជំនួស​មនុស្ស​នៅពេល​វា​មាន​អារម្មណ៍​ថា​នឹងមាន​គ្រោះថ្នាក់​

338
ចែករម្លែក

​ក្រុមហ៊ុន Toyota បានបង្ហាញ​ពី​ប្រព័ន្ធ​បម្រុង​ស្វ័យប្រវត្តិ​មួយ ដែល​ឆាប់ៗ​នេះ​អាច​នឹង​ជួយ​អ្នកបើកបរ​ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ធ្វើ​បទ​បង្ហាញ​នៅ​ពិព័រណ៍ CES របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​មករា​ជាមួយ​ការបង្ហាញ​ឡើងវិញ​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​គ្នា​ចំនួន​៣​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែល​ក្រុមហ៊ុន​អះអាងថា​អាច​បញ្ចៀស​បាន​ដោយ​ប្រើ​បច្ចេកវិជ្ជា​រថយន្ត Toyota Guardian បំពាក់ AI របស់ខ្លួន​។​

​យោងតាម​ក្រុមហ៊ុន Toyota បានឱ្យដឹងថា រថយន្ត Guardian ត្រូវបាន​ផលិតឡើង​ដើម្បី​បង្កើន​ការបញ្ជា​របស់​មនុស្ស​ទៅលើ​រថយន្ត មិនមែន​ដើម្បី​ជំនួស​មនុស្ស​នោះទេ​។​

​នេះ​មានន័យថា​វា​អាច​កំណត់​ដឹង​ពី​ឧបទ្ទវ​ហេតុដែល​បម្រុង​នឹង​កើតឡើង និង​ជូនដំណឹង​ដល់​អ្នកបើកបរ​ឬ​ធ្វើការ​ឆ្លើយតប​ដោយ​បង្ខំ​ដោយ​ខ្លួន​វា នៅពេល​ចាំបាច់​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Toyota Guardian បំពាក់​បច្ចេកវិជ្ជា AI នឹង​ជួយ​បញ្ជា​រថយន្ត​ដោយ​បង្ខំ នៅពេល​ចាំបាច់​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់