ក្រុមហ៊ុន Toyota សហការជាមួយក្រុមហ៊ុន Joby Aviation ដើម្បីផលិតតាក់ស៊ីហោះ

258
ចែករម្លែក

ក្រុមហ៊ុន Toyota កំពុងបោះទុនដ៏សំខាន់មួយទៀតនៅពីក្រោយក្រុមហ៊ុនទើបចាប់ផ្តើមមួយឈ្មោះថា Joby Aviation ដែលកំពុងសម្លឹងរកការធ្វើឱ្យពេញនិយមនូវតាក់ស៊ីហោះដើរដោយថាមពលអគ្គិសនី។

នេះនឹងជាការបោះទុនជុំទី ២ ពីក្រុមហ៊ុន Toyota សម្រាប់ក្រុមហ៊ុនផលិតយន្តហោះ Joby Aviation ហើយនឹងកើនឡើងជិត ៣ ដងនៃការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សនេះ គឺរហូតដល់ ៣៩៤ លានដុល្លារ។

សរុបជារួមក្រុមហ៊ុន Joby Aviation បានរៃអង្គាសប្រាក់បានចំនួន ៧២០ លានដុល្លារក្នុងរយៈពេលជិត ១០ ឆ្នាំ ដែលក្រុមហ៊ុនបានបើកដំណើរការ។

ឥឡូវនេះក្រុមហ៊ុន Toyota នឹងសហការជាមួយក្រុមហ៊ុនទើបចាប់ផ្តើមនេះដើម្បីផលិតឡានហោះ ដែលអាចហោះនិងចុះចតបញ្ឈរ ដែលរចនាឡើងដើម្បីប្រើប្រាស់ក្នុងសេវាកម្មតាក់ស៊ីហោះ។

ដោយមានជំនួយពី Toyota ក្រុមហ៊ុន Joby សង្ឃឹមថានឹងនាំយកតាក់ស៊ីហោះរបស់ខ្លួនទៅកាន់ទីផ្សារបានលឿន។ ដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុនក៏បានសហការផងដែរជាមួយក្រុមហ៊ុនទើបចាប់ផ្តើមផ្នែកសេវាកម្មដឹកជញ្ជូន គឺ Uber៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Joby សហការគ្នាផលិតតាក់ស៊ីហោះ