ក្រុមហ៊ុន Uber និង​យោធា​អាមេរិក សហការគ្នា​ធ្វើតេស្ត​បច្ចេកវិជ្ជា​យន្តហោះ​ស្ងាត់​សំឡេង​

529

​ក្រុមហ៊ុន Uber បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ឧសភា​ថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​កងទ័ព​អាមេរិក​ដើម្បី​ជំរុញ​ការស្រាវជ្រាវ​លើ​បច្ចេកវិជ្ជា​ម៉ាស៊ីន​យន្តហោះ​ស្ងាត់​ថ្មី​សន្លាង​មួយ ដែល​អាច​ប្រើ​នៅក្នុង​តាក់ស៊ី​ហោះហើរ​នាពេល​អនាគត​ឬ​យន្តហោះ​យោធា​។​

​សម្ព័ន្ធភាព​នេះ​គឺ​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ខ្លាំង​ឡើង​ដោយ​ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន​ដទៃទៀត​ដើម្បី​ប្រែក្លាយ​រថយន្ត​ចេះ​ហោះ​ពី​គំនិត​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ទៅជា​ការពិត​សម្រាប់​អ្នករស់នៅ​តាម​ទីក្រុង​ធំៗ កន្លែង​ដែល​ការបើកបរ​គឺជា​ការ​ស៊ី​ពេលវេលា​គួរឱ្យ​ធុញទ្រាន់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បញ្ជាការដ្ឋាន​ស្រាវជ្រាវ​និង​អភិ​វ​ឌ្ឈ​ន៍​និង​វិស្វកម្ម​របស់​កងទ័ព​អាមេរិក និង ក្រុមហ៊ុន Uber បាន​និយាយថា ពួកគេ​រំពឹងថា​នឹង​ចំណាយ​ប្រាក់ ១ លាន​ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​និង​សាកល្បង​ប្រព័ន្ធ​គំរូ​សម្រាប់​ម៉ាស៊ីន​ស្ងាត់ ដែល​នឹងត្រូវ​ប្រើ​នៅលើ​ឧទ្ធម្ភាគចក្រ​ចុះចត​បញ្ឈរ​។​

​ប្រព័ន្ធ​នេះ​នឹងមាន​ស្លាបចក្រ​២​ត្រួត​ពីលើ​គ្នា ដោយ​វិល​ក្នុងទិសដៅ​ដូចគ្នា ក្រោម​ការបញ្ជា​របស់​ក​ម្ម​វិធី​សូ​ហ្វ​វែ​។ វិធីសាស្ត្រ​នេះ ដែល Uber និង​កងទ័ព​អាមេរិក​និយាយថា​មិនត្រូវ​បានដាក់​នៅក្នុង​យន្តហោះ​ធម្មតា​នោះ អាច​នាំទៅរក​ប្រតិបត្តិការ​ស្ងាត់​ជាង​ប្រព័ន្ធ​ស្លាបចក្រ​ធម្មតា​។​

​លោក រ៉ុ​ប ម៉ាក​ដូ​ណា​ល់ ប្រធាន​ផ្នែក​វិស្វកម្ម​រថយន្ត​របស់​ក្រុមហ៊ុន Uber Elevate ដែល​ធ្វើ​ប្រតិបត្តិការ​ខាង​រថយន្ត​ចេះ​ហោះ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា “​ការសម្រេច​នូវ​សំឡេង​ស្ងាត់ គឺជា​ឧបសគ្គ​ដ៏​សំខាន់​មួយ​” ក្នុងការ​ដាក់ពង្រាយ​តាក់ស៊ី​ហោះ​នៅក្នុង​តំបន់​ទីក្រុង​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Uber និង​យោធា​អាមេរិក ចាប់ដៃគ្នា​ធ្វើតេស្ត​បច្ចេកវិជ្ជា​យន្តហោះ​ស្ងាត់​សំឡេង