ក្រុមហ៊ុន Uber លក់​ប្រតិបត្តិការ​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​ឱ្យទៅ​ក្រុមហ៊ុន​គូប្រជែង Grab

993
ចែករម្លែក

​ក្រុមហ៊ុន Uber កំពុង​លក់​អាជីវកម្ម​ដឹក​អ្នកដំណើរ និង​ចែកចាយ​ម្ហូបអាហារ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់ខ្លួន​ឱ្យទៅ​គូប្រជែង​ក្នុង​តំបន់ គឺ​ក្រុមហ៊ុន Grab ។​

​ចំណាត់ការ​នេះ​គឺជា​ការដកថយ​បន្ថែមទៀត​ពី​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​សម្រាប់​ក្រុមហ៊ុន Uber បន្ទាប់ពី​ក្រុមហ៊ុន​បាន​លក់​អាជីវកម្ម​របស់ខ្លួន​នៅ​ចិន​ឱ្យទៅ​គូប្រជែង​ក្នុងស្រុក គឺ​ក្រុមហ៊ុន Didi Chuxing ។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​ពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា​ជាការ​ឈ្នះ​សម្រាប់​អ្នកដំណើរ​របស់​ពួកគេ ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា វា​អាច​មានន័យថា តម្លៃ​ក៏​កើនឡើង​ខ្ពស់​ដែរ​។​

​ក្រុមហ៊ុន Grab គឺជា​ក្រុមហ៊ុន​ចែករំលែក​ការដឹក​អ្នកដំណើរ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​អ្នកប្រើប្រាស់​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស​ចំនួន​៨​។​

​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង ក្រុមហ៊ុន Uber នឹង​ទទួលបាន​ភាគហ៊ុន​ចំនួន ២៧,៥ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Grab ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​។ នាយក​ប្រតិបត្តិ Uber លោក ដា​រា កោះ​រូ​វសា​ហ៊ី (Dara Khosrowshahi) ក៏​នឹងចូលរួម​ជាមួយ​ក្រុមប្រឹក្សា​ភិ​បាល​របស់​ក្រុមហ៊ុន Grab ដែរ​។​

​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Grab បើក​ប្រតិបត្តិការ​ក្នុង​ទីក្រុង ១៩០ ក្នុង​អាស៊ីអាគ្នេយ៍ រួមទាំង​ទីក្រុង​ភ្នំពេញ
#