ក្រុមហ៊ុន VinFast ចាប់ផ្តើម​បង្ហាញ​រថយន្ត​ទីមួយ​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​

404
ចែករម្លែក
  • 33
    Shares

​ក្រុមហ៊ុន​ផលិត​រថយន្ត​ពេញលេញ​លើកដំបូង​គេ​របស់​វៀតណាម​ បានចាប់ផ្តើម​ការបើកប​រសាក​ល្បង​នៅក្នុង​រោងចក្រ​ហៃ​ហ្វុ​ង​របស់ខ្លួន ដើម្បី​ត្រៀមខ្លួន​ដឹកជញ្ជូន​រថយន្ត​ដែល​បាន​កក់​ទុកជាមុន​ទៅ​ដល់ដៃ​អតិថិជន​នៅ​ចុង​ឆ្នាំនេះ​។​

​រថយន្ត Lux SA 2.0 SUV ដែលមាន​ម៉ាស៊ីន​កម្លាំង ២២៨ សេះ​និង​លេខ​អូ​តូ ៨ លេខ បានចាប់ផ្តើម​បើក​សាកល្បង​កាលពី​ថ្ងៃ​ពុធ​ទី​៦​មីនា ​នៅ​រោងចក្រ VinFast នៅ​ទីក្រុង​កំពង់ផែ​ហៃ​ហ្វុ​ង​។​

​ទាំង​ប្រភេទ​រថយន្ត SUV និង​រថយន្ត​ធុន​ស្រាល​ធម្មតា​នឹងត្រូវ​ចែកចាយ​នៅ​ត្រីមាស​ទី ២ និង​ទី ៣ ឆ្នាំនេះ​ សម្រាប់​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​ជាមុន​។​

​ក្រុមហ៊ុន VinFast ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ពហុ​ផលិត​ឯកជន Vingroup ដ៏​ធំ​បំផុត​នៅ​វៀតណាម បាន​អះអាងថា​ ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​បង្អស់​នៅ​វៀតណាម​។​

​រថយន្ត​ដំបូង​គេ​នេះ​នឹងត្រូវ​យកទៅ​សាកល្បង​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន ​ដូចជា​អូស្ត្រាលី​ អូទ្រីស​និង​កូរ៉េខាងត្បូង​ ដើម្បី​ធ្វើឱ្យ​រថយន្ត​នេះ​មាន​ស្តង់ដារ​អឺរ៉ុប​។ រថយន្ត​នេះ​ក៏​នឹង​ត្រូវបាន​ធ្វើតេស្ត​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ​និង​ស្ថានភាព​ផ្សេងៗ​ទៀត​៕ ដោយ៖ កញ្ញាដាលីស/Ha

រថយន្ត Lux SA 2.0 SUV ចាប់ផ្តើម​បើក​សាកល្បង​ក្នុង​រោងចក្រ VinFast នៅ​ទីក្រុង​កំពង់ផែ​ហៃ​ហ្វុ​ង​កាលពី​ថ្ងៃ​ពុធ