ក្រុមហ៊ុន Vivo ចេញ​ស្មា​ត​ហ្វូ​ន​បំពាក់​បច្ចេកវិជ្ជា​ស្កែ​ន​ក្រយៅដៃ​លើ​អេក្រង់​ដំបូង​គេ​បង្អស់

267

​ក្រុមហ៊ុន Vivo បានបង្ហាញ​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​របស់​ពិភពលោក​ជាមួយនឹង​ឧបករណ៍​ស្កែ​ន​ក្រយៅ​ដៅ​នៅលើ​អេក្រង់​។​

​ទូរស័ព្ទ​ឈ្មោះ Vivo X21 បាន​បំពាក់​ជាមួយ​បន្ទះ​ស្កែ​ន​ក្រយៅដៃ​បង្កប់​នៅក្នុង​អេក្រង់ ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ ដោះ​សោ​ទូរស័ព្ទ​ដោយ​គ្រាន់តែ “​ស្ទាប​លើ​អេក្រង់​” ប៉ុណ្ណោះ​។​

​ឧបករណ៍​ចាប់​សញ្ញា​ស្នាម​ក្រយៅដៃ​នៅ​ពីក្រោម​អេក្រង់​នេះ​ត្រូវបាន​រំពឹងទុក​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយមាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​និយាយថា ក្រុមហ៊ុន Apple និង Samsung នឹង​បញ្ចេញ​ឧបករណ៍​ដែល​ប្រើ​បច្ចេកវិជ្ជា​នេះ ប៉ុន្តែ​ឥឡូវ​ក្រុមហ៊ុន Vivo បានចេញ​បច្ចេកវិជ្ជា​នេះ​មុន​ក្រុមហ៊ុន​ទាំង ២ ទៅទៀត​។​

​ស្មា​ត​ហ្វូ​ន Vivo X21 មានតម្លៃ​ចាប់ពី ៥៦៧ ដុល្លារ មានតែ​ពណ៌​ខ្មៅ​ទេ ហើយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មួយ​នេះ​បាន​ដាក់លក់​ទូរស័ព្ទ​នេះ​នៅ​ទូទាំង​ពិភពលោក​តែម្តង​។​

​ទូរស័ព្ទ​នេះ​មាន​អេក្រង់​ប្រភេទ AMOLED ៦,២៨ អ៊ី​ញ ប្រព័ន្ធ​ដំណើរការ Snapdragon 660 ដំណើរការ​លើ​ប្រព័ន្ធ Android 8.1 រ៉េ​ម ៦ ជី​ហ្គា​បៃ អង្គ​ចងចាំ ១២៨ ជី​ហ្គា​បៃ កាមេរ៉ា​ភ្លោះ​ខាងក្រោយ ១២,៥ មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​ភ្លោះ​ខាងមុខ ១២ មេ​ហ្គា​ភិ​ច​សែ​ល​៕ ដោយ៖ កញ្ញាដាលីស

ស្មា​ត​ហ្វូ​ន Vivo X21