ក្រុមហ៊ុន Volkswagen ប្រកាស​ឈប់​ផលិត​រថយន្ត Beetle

233

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen (VW) បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កញ្ញា​ថា ខែកក្កដា​ឆ្នាំ ២០១៩ នឹង​ជា​ខែ​ផលិតផល​ចុងក្រោយ​សម្រាប់​រថយន្ត Beetle ដែល​បច្ចុប្បន្ន​ជា​ជំនា​ន់ទី​៣​របស់ខ្លួន​។​

​រថយន្ដ​តូច​បែប​បុរាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​ដំបូង​នៅ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៣៨ បាន​ក្លាយទៅជា​និមិត្តរូប​នៃ​វប្បធម៌​បុរស​ទុក​សក់វែង​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ រូបរាង​មូល​គួរឱ្យ​ស្រឡាញ់​របស់​វា​ចាប់ផ្តើម​បង្ហាញ​ទម្រង់​ថ្មី​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ជាមួយនឹង​ការផលិត​រថយន្ត “New Beetle” ដែលមាន​បំពាក់​ជាមួយ​ថូផ្កា​ជាប់​ក្នុងនោះ​ស្រាប់​តែម្តង​។ រថយន្ត​នេះ​ត្រូវបាន​ផលិត​ថ្មី​ម្តងទៀត​ក្នុង​ឆ្នាំ ២០១២​។​

​ផែនការ​បញ្ឈប់​ការផលិត​រថយន្ត Beetle របស់​ក្រុមហ៊ុន VW ធ្វើឡើង​ចំពេល​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​សាខា​នៅ​អាមេរិក​នេះ​បង្វែរ​ការផ្តោត​សំខាន់​ទៅលើ​ការផលិត​រថយន្ត​អគ្គិសនី និង​រថយន្ត​រាង​ធំ​ជាង​នេះ​សម្រាប់​បើកបរ​ជា​លក្ខណៈ​គ្រួសារ​។ នៅ​ទូទាំង​ពិភពលោក ក្រុមហ៊ុន VW កំពុង​ព្យាយាម​ងើបឡើង​វិញ​ពី​រឿងអាស្រូវ “Dieselgate” (​ក្លែងបន្លំ​អំពី​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​) ដែល​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១៥ ហើយ​នាំឱ្យ​មានការ​ប្តឹងផ្តល់​ទាមទារ​រាប់ពាន់​លាន​ដុល្លារ​។​

​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​នូវ​ម៉ូ​ដែល​ពិសេស​ចំនួន​២​នៃ​រថយន្ត Beetle គឺ រថយន្ត Final Edition SE និង រថយន្ត Final Edition SEL នៅក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ដែល​ចាប់ផ្តើម​ពី​តម្លៃ​ប្រហែល ២៣.០០០ ដុល្លារ មុនពេល​បញ្ឈប់​ការផលិត​រថយន្ត​ប្រភេទ​នេះ​ទាំងស្រុង​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ម៉ូ​ដែល Beetle របស់​ក្រុមហ៊ុន Volkswagen នឹងត្រូវ​បញ្ឈប់​ការផលិត​នៅ​ខែកក្កដា​ឆ្នាំ​២០១៩