ក្រុមហ៊ុន Xiaomi ប្រកាស​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ខ្លួន ជាមួយ​កាមេរ៉ា​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​លអាច​រុញ​ចុះឡើង​បាន​

584
ចែករម្លែក
  • 16
    Shares

​ក្រុមហ៊ុន Xiaomi បានបង្ហាញ​ស្មា​ត​ហ្វូ​ន 5G របស់ខ្លួន​នៅក្នុង​ការប្រឹងប្រែង​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ផ្តល់ជូន​នូវ​ការប្រើ​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​ល្បឿន​លឿន​បំផុត​។​

​ក្រុមហ៊ុន​ចិន​នេះ​បានធ្វើ​ការប្រកាស​ទូរស័ព្ទ​ថ្មី​របស់ខ្លួន​នៅ​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក (MWC) នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​នេះ​។​

​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​មាន​កាមេរ៉ា​រុញ​ចុះឡើង​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល ហើយ​នឹងមាន​វត្តមាន​នៅក្នុង​ខែឧសភា​ក្នុងតម្លៃ ៥២០ ផោន (៦៨០ ដុល្លារ​)​។​

​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​គេ​ហៅថា Mi MIX 3 5G ហើយ​វា​មាន​អេក្រង់​លាតសន្ធឹង​ពេញ​ដល់​គែម​ដូច​ទូរស័ព្ទ​ជំនាន់​មុនៗ​របស់​វា​ដែរ​។​

​ទូរស័ព្ទ​នេះ​គឺជា​ការ​ផ្គុំ​គ្នា​រវាង Mi MIX 3 ដែលមាន​ស្រាប់​និង​សមត្ថភាព 5G ដោយ​ប្រើ​ប្រព័ន្ធ​ដំណើរការ Qualcomm Snapdragon 855 និង​ម៉ូ​ឌឹ​ម X50 5G របស់ខ្លួន​។​

​ក្រុមហ៊ុន​នេះ​បានប្រកាស​នៅលើ​វេទិកា​នៅ MWC ថា “5G គឺ​នៅទីនេះ​នាពេល​ឥឡូវនេះ​ក្នុង​ឆ្នាំ ២០១៩​។ ២០១៩​គឺជា​ឆ្នាំ​នៃ 5G​។ ប្រព័ន្ធ​ថ្មី​នេះ​នឹង​លឿន​ជាង​ប្រព័ន្ធ 4G​។ យើង​មាន​មូលដ្ឋាន​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ចាស់ទុំ​និង​អ្នក​ប្រើ​ដែលមាន​ចំណេះដឹង​។ ដូច្នេះ​យើង​រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​មក​រក​ប្រព័ន្ធ​ថ្មី​នេះ​លឿន​ជាង​មុន​។ ក្រុមហ៊ុន Xiaomi កំពុង​ឈរជើង​នៅ​ទីតាំង​ល្អ​ខ្លាំងណាស់​ក្នុង​ការទាញយក​ប្រយោជន៍​ពី​ឱកាស​នេះ​”​។​

​ក្រុមហ៊ុន​និយាយថា ទូរស័ព្ទ​ថ្មី​នេះ​នឹងដាក់​លក់​នៅ​ខែឧសភា​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស