ក្រុមអាជីវករ​ប្រតិកម្ម​លើ​ម្ចាស់​ផ្សារ​ព្រៃ​ព្នៅ​និង​អាជ្ញាធរ​ដែល​រុះរើ​ផ្សារ​លែងឱ្យ​លក់ដូរ​

590
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ព្រោះតែ​បង្កើត​ផ្សារ​ឯកជន​ថ្មី​ហើយ​អាជីវករ​មិន​ព្រម​ចេញទៅ​ជួល​តូប​ទើប​ម្ចាស់​ផ្សារ​មាន​ឡេះ​រើរុះ​ផ្សារ​ព្រៃ​ព្នៅ​ចាស់​ដើម្បី​ធ្វើ​សួនច្បារ​រួច​តម្រូវ​ឲ្យ​អាជីវករ​បង្ខំចិត្ត​ទៅ​ជួល​ឬ​ទិញ​តូប​នៅ​ផ្សារ​ឯកជន​ថ្មី​ដែលមាន​តម្លៃ​ខ្ពស់​។

​បែបនេះ​ទើប​អាជីវករ​ប្រមាណ​ជា​៥០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ចំណុច​ផ្សារ​ព្រៃ​ព្នៅ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្នៅ​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​។​

​ក្នុង​គោលបំណង​ទាមទារ​មិន​ព្រម​ចេញពី​ផ្សារ​ព្រៃ​ព្នៅ​ជាដាច់ខាត​សុខចិត្ត​នៅ​លក់​បន្ត​ទោះ​មានរឿង​អ្វី​ក៏ដោយ​។ខណៈ​ម្ចាស់​ផ្សារ កំពុង​រុះរើ​ផ្សារ​ចាស់ គាស់​ដំបូល​ជា​បណ្ដើៗ​សល់​តែ​គ្រោង​ឈើ​។​​

ជាមួយគ្នា​នោះ​ក្រុមអាជីវករ​បាន​អះអាងថា​ពួកគាត់​បាន​លក់ដូរ​និង​កាន់កាប់​ដី​ផ្សារ​នេះ​តាំងពី​ឆ្នាំ​១៩៨២​មក​ម្លេះ​។​លុះដល់​ឆ្នាំ​២០១៥​ឈ្មោះ ហ៊ាន រី ជា​ថៅកែ​ផ្សារ​បានមក​វិនិយោគ​ដោយ​ឱ្យ​ក្រុមអាជីវករ​រើចេញ​សិនរួច​សង់​ផ្សារ​ដោយ​ធ្វើ​ដំបូល​ប្រក់​ស័ង្កសី​ខណ្ឌ​ចែកជា​តូប​ចំនួន​៧២​តូប​។​

​រួច​លក់​មក​ឲ្យ​ពលរដ្ឋ​វិញ​ក្នុងតម្លៃ​១​តូប​១,០០០​ដុល្លារ​ដោយ​កំណត់​រយៈពេល​៣​ឆ្នាំ​ម្ដង​។​លុះដល់​ខែសីហា​ឆ្នាំ​២០១៨​លោក​ហ៊ាន​រី​បាន​សាងសង់​ផ្សារ​ថ្មី​រួចរាល់​ស្រាប់តែ​អាជ្ញាធរ​ជូនដំណឹង​មក​អាជីវក​រថា​ផ្សារ​ព្រៃ​ព្នៅ​នេះ​ត្រូវ​រើរុះ​ហើយ​ហេតុនេះ​អាជីវករ​ទាំងអស់​ត្រូវ​រើចេញ​ឲ្យ​ហើយ​មុន​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​ដើម្បី​យក​ដី​នេះ​ធ្វើ​សួនច្បារ ជូន​វត្ត​,,,​។​

​អាជីវករ​បន្តថា​ការ​រើ​ផ្សារ​នេះ​ជាការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​ឃុំ​និង​ថៅកែ​ផ្សារ​យ៉ាងពិត​ប្រាកដ​។​ព្រោះ​អាជ្ញាធរ​យក​ឡេះ​រើ​ផ្សារ​ធ្វើ​សួន​និង​ប្រគល់​ដី​ឲ្យ​វត្ត​ព្រៃ​ព្នៅ​ហើយ​ពេល​អាជីវករ​សួរ​ទៅ​គណៈ​កម្ម​វត្ត​បែរជា​គណៈកម្មការ​ប្រាប់ថា​មិនដឹង​ទេ​រឿង​យក​ដី​ចូល​វត្ត​អី​នុង​?​។​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក​ហ៊ាន​រី​អ្នកវិនិយោគ​ផ្សារ​បាន​ឲ្យ​ដឹងថា​ផ្សារ​ថ្មី​របស់លោក​មាន​តូប​ចំនួន​១៦០​ពេលនេះ​មាន​អ្នក​ជួល​ច្រើន​ហើយ​។​

​ក្នុងនោះ​ជួល​រយៈពេល​១​ឆ្នាំ​៣០០​ដុល្លារ​ហើយ​ផ្សារ​ព្រៃ​ព្នៅ​ចាស់​នេះ​វា​តូចចង្អៀត​ទើប​លោក​រុះរើ​និង​បង្កើត​ផ្សារ​ថ្មី ដើម្បី​តម្រូវការ​អាជីវក​រដែ​ល​កើនឡើង​។

រីឯ​ដី​ដែល​រើរុះ​នោះ​លោក​ប្រគល់ជូន​អាជ្ញាធរ​។​ប៉ុន្តែ​លោក ហ៊ី​ធួ​ក​អភិបាលស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា​ផ្សារ​ដែល​គេ​រើរុះ​នោះ​គឺ​យក​ដី​ប្រគល់ជូន​វត្ត​ព្រោះ​ទីនេះ​ចង្អៀត​លោក​បញ្ជាក់ថា​អាជ្ញាធរ​មិនមាន​ចេតនា​បណ្ដេញ​អាជីវករ​ទេ​៕S/​

​ក្រុមអាជីវករ​ប្រតិកម្ម​លើ​ម្ចាស់​ផ្សារ​ព្រៃ​ព្នៅ​និង​អាជ្ញាធរ​ដែល​រុះរើ​ផ្សារ​លែងឱ្យ​លក់ដូរ​