ក្រុមអាជីវករ​ផ្សារ​ឯករាជ្យ​២​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ជិត​២០០​នាក់ នាំគ្នា​ធ្វើការ​តវ៉ា​, រឿង​ប្រធាន​ផ្សារ​បិទទ្វារ​មិន​ឲ្យ​លក់ដូរ​នៅ​ថ្ងៃបុណ្យ​

606
ចែករម្លែក

 

​ដោយ​៖​កញ្ញា​រស្មី
​ភ្នំពេញ ៖ នៅ​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ​នៅខាងមុខ​ផ្សារ​ក្រុមអាជីវករ​ផ្សរ​ឯករាជ្យ​២​ចំនួន​១៧៦​នាក់​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ផ្ទុះ​ការតវ៉ា បន្ទាប់ពី​ប្រធាន​ផ្សារ​បិទទ្វារ​ច្រកចូល​ផ្សារ​ទាំងមូល មិន​ឲ្យ​ពួកគាត់​ចូល​លក់ដូរ ន​នៅ​ថ្ងៃបុណ្យ​ជាតិ ។​
​ក្រុមអាជីវករ បាន​ឲ្យ​ដឹងថា​៖ ម្ចាស់​ផ្សារ​ឯករាជ្យ​២​ដែល មាន​លោក ឧកញ៉ា ព្រំ សុធី កន្លងមក​បានដាក់​ប​ញ្ជា​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ បិទទ្វារ ច្រកចេញចូល​ផ្សារ ទាំងស្រុង ដោយ​មិន​អនុញាតិ​ឲ្យ​អាជីវករ​លក់ដូរ ក្នុង​ថ្ងៃបុណ្យ​ឡើយ ហើយ​២​លើក​មកហើយ​ដែល ខាង​ផ្សារ បិទទ្វារ​មិន​ឲ្យ​បងប្អូន​ចូលទៅ​លក់ដូរ បិទ​បណ្តាញ​ភ្លើង បិទ​ទឹក បិទ​បន្ទប់ទឹក ។​
​ក្នុងការ​តវ៉ា​នោះ​អាជីវករ​បាន​ឲ្យ​ដឹងថា​៖ តូប​លក់ដូរ​ក្នុង​ផ្សរ​ខាងលើ​មាន​ចំនួន​១៧៦​តូប ហើយ​មិនដឹងថា​៖ លោក​ប្រធាន​និង​លោក​ម្ចាស់​ផ្សារ លោក ឧកញ៉ា ព្រំ សុធី មាន​ផែនការ​យ៉ាងណា មករា​រាំង​បងប្អូន​អាជីវករ កៀបសង្កត់​បងប្អូន​ប្រជាពលរដ្ឋ អ្នកលក់ដូរ មិ​ឲ្យ​ចូល​ទោល​ក់ ក្នុង​ផ្សារ​ខាងលើ នា​ថ្ងៃបុណ្យ ថ្ងៃ​មន្ត្រីរាជការ កម្មករ​រោងចក្រ ឈប់សម្រាក​ទៅវិញ ខណៈដែល តូប ក្នុង​ផ្សារ​ខាងលើ បាន​លក់​ឲ្យ​ទៅ​ពលរដ្ឋ​អស់ហើយ​នោះ ។​ក្រុមអាជីវករ​ខាងលើ​បានឱ្យដឹងថា​៖​មូលហេតុ​នាំឱ្យ​មានការ​ផ្ទុះ​តវ៉ា​របស់ អាជីវករ​ខាងលើ បាន​ប្រមូល​ផ្តុំគ្នា តវ៉ា​ទាមទារ​ស្នើសុំ​ឲ្យ លោក​ឧ​ញ៉ា ព្រំ សុធី បើក​ច្រក​ផ្សារ ចូល​លក់​វិញ និង​ទទូច​ស្នើសុំ​ទៅ​អាជ្ញាធរ មេត្តាជួយ​ដោះស្រាយ ដើម្បី​ឲ​យ​បងប្អូន ចូល​លក់ដូរ​បានជា​ធ​ម្ម​តា​វិញ ។​ក្រុម​អា​ជីក​រករ បន្តទៀតថា​៖ ពួកគាត់​លក់ដាច់​ពេលដែល​កម្មករ ឈប់សម្រាក នឹង​ហើយ កាលបើ ប្រធាន​ផ្សារ​បិទទ្វារ​ចឹ​ង តើ​ឲ្យ​ពួកគាត់​លក់ដូរ គ្រាន់​ចិញ្ចឹមជីវិត​ម្តេច​កើត​ទៅ បើ​ថ្ងៃ​ធម្មតា​លក់​មិន​ដាច់​ផង ។​
​ក្រោយ​មានការ​តវ៉ា​នេះ​កើតឡើង​ខាង​អាជ្ញាធរ ចៅសង្កាត់ មាន​លោក ចៅសង្កាត់​ចោមចៅ​៣ ចុះទៅ​សម្របសម្រួល ជាមួយ​បងប្អូន តែ​មិនបាន​សម្រេច ខណៈដែល​ភាគី​ខាង​ម្ចាស់​ផ្សារ ក្រោយពី​ចាក់សោ​ទ្វារ ផ្សា​រហើយ បាន​ចាក​ចេញទៅ​បាត់​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ៕