ក្រុមអាជីវករ​រិះគន់​ប្រធាន​ផ្សារ​សាមគ្គី​ថា​មិន​រៀបចំ​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារ​

259
ចែករម្លែក

ភ្នំពេញៈ ក្រុមអាជីវករ​លក់ដូ​រ​នៅមុខ​ផ្សារ និង​ប្រជាពលរដ្ឋ​ចេញ ចូល​ផ្សារ​បាន​រិះគន់ ប្រធាន​ផ្សារ​សាមគ្គី ស្ថិតនៅ​សង្កា​រត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​ដែល​មិន​យកចិត្ត ទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​បរិវេណ​ផ្សារ​ពិសេស​នៅ​ច្រកចូល​ខាងមុខ​ផ្សារ​តាម បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្លាយជា​ទីតាំង​ផ្ញើ​ម៉ូតូ​និង​រថយន្ត​ជាហេតុ​បង្កឱ្យមាន​ការ​កក ស្ទះចរាចរណ៍ និង​ប៉ះពាល់​ដល់​ការធ្វើ​អាជីវកម្ម​ប្រចាំថ្ងៃ របស់​ក្រុមអាជីវករ​។​

​អាជីវករ​ដែល​រង​ផលប៉ះពាល់ បាននិងកំពុង​សម្ដែង​នូវ​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា លោក ថោង ថង ប្រធាន​ផ្សារ​សាមគ្គី មិន​ណែនាំ​ឱ្យ​ក្រុម​សន្ដិសុខ​រៀបចំ​សណ្ដាប់ធ្នាប់ ឱ្យមាន​របៀបរាបរយ ពោល​គេ​សង្កេតឃើញថា នៅមុខ​ផ្សារ​មាន​ភាព​រញ៉ែរ​ញ៉ៃ ជាប់​នឹង​ផ្លូវ​ម៉ៅ​សេទុង ដែលជា​ផ្លូវ​មួយ​មាន​ចរាចរណ៍​យ៉ាង​មមាញឹក​បែបនេះ​។​

​ក្រុមអាជីវករ បាន​អះអាង​បន្ថែមថា ការមិន​រៀបចំ​សណ្ដាប់ធ្នាប់​បែបនេះ ជាហេតុ​ធ្វើឱ្យ ពួកគាត់​ពិបាក​ក្នុង​ការធ្វើ​អាជីវកម្ម មិន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ចេញចូល​ផ្សារ ទិញ​ទំនិញ​ស្រួល​នោះទេ ខណៈ​ប្រធាន​ផ្សារ​មុនៗ មិនដែល​អសកម្ម​ដូច​ប្រធាន​ផ្សារ បច្ចុប្បន្ន នេះ​ទេ​។​

​លោក ថោង ថង ក៏​ធ្លាប់​ត្រូវបាន​ពលរដ្ឋ ពិសេស​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​រិះគន់ ជារឿយៗ​ផងដែរ ដោយសារតែ​លោក​អនុញ្ញាត​ឱ្យមាន​ការដាក់​លក់ដូរ​ទំនិញ​នៅតាម ដងផ្លូវ​នាំឱ្យមាន​ការកកស្ទះ​ចរាចរណ៍ និង​ធ្វើឱ្យប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ពិសេស​មិន​អនុវត្តតាម​ការណែនាំរ​ប​ស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ឱ្យ​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ត្រឹមត្រូវ​នៅ​ជុំវិញ​ផ្សារ​។​

​ផ្ដើមចេញពី​បញ្ហា​នេះ ក្រុមអាជីវករ បានស្នើ​ដល់​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ ទួលគោក មេត្តា​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​ផង ព្រោះ​ជាការ​បង្ក​ការលំបាក​ដល់ ពួកគាត់​ក្នុង​ការធ្វើ​អាជីវកម្ម​៕ ដោយៈ​កា​ម៉ាច​