ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសកំពុងធ្វើតេស្តវ៉ាក់សាំងវីរុសកូរ៉ូណាលើសត្វកណ្តុរ

126
ចែករម្លែក

អ្នកវិទ្យាសាស្ត្រអង់គ្លេសមួយក្រុមជឿថាពួកគេស្ថិតក្នុងចំណោមអ្នកដំបូងគេដែលចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងវីរុសកូរ៉ូណាលើសត្វ ខណៈវីរុសកាចសាហាវនេះបានសម្លាប់មនុស្សជាង ១.១០០ នាក់ និង រាលដាលពាសពេញពិភពលោក។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Imperial College London បាននិយាយថា គោលដៅចុងក្រោយរបស់ពួកគេគឺត្រូវមានវិធីដែលមានប្រសិទ្ធភាពនិងមានសុវត្ថិភាពក្នុងការបញ្ឈប់ការរីករាលដាលនៃមេរោគស្រដៀងនឹងជំងឺសានេះ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Imperial College London លោក ផូល ម៉ាកខាយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា “នៅពេលនេះយើងទើបតែដាក់វ៉ាក់សាំង ដែលយើងបានបង្កើតពីបាក់តេរីទាំងនេះទៅក្នុងសត្វកណ្តុរ។ យើងសង្ឃឹមថាក្នុងរយៈពេលពីរបីសប្តាហ៍ទៀតយើងនឹងអាចកំណត់អំពីប្រតិកម្មដែលយើងអាចឃើញនៅក្នុងសត្វកណ្តុរទាំងនោះ នៅក្នុងឈាមរបស់ពួកវា និង ប្រតិកម្មអង្គបដិប្រាណរបស់ពួកវាចំពោះវីរុសកូរ៉ូណា”។

អ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកកំពុងប្រណាំងប្រជែងគ្នាដើម្បីអភិវឌ្ឍវិធីមួយដើម្បីបំបាត់ចោលនូវវីរុសកូរ៉ូណាថ្មីនេះ។

សាកលវិទ្យាល័យ Imperial College London និយាយថា គេមិនអាចដឹងប្រាកដបានទេថាតើការស្រាវជ្រាវរបស់ក្រុមដទៃទៀតមានវឌ្ឍនភាពកម្រិតណានៅពេលនេះ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានដកស្រង់របាយការណ៍ព័ត៌មានក្នុងស្រុកមួយនិយាយថា សាកលវិទ្យាល័យសៀងហៃក៏បានចាក់វ៉ាក់សាំងការពារមេរោគចូលទៅក្នុងសត្វកណ្តុរផងដែរកាលពីថ្ងៃអាទិត្យ៕ ដោយ៖ កញ្ញាដាលីស

អង់គ្លេសមានករណីវីរុសកូរ៉ូណាចំនួន ៨