ក្រុម​ក្មេង​បាល់ទាត់​ថៃ ដែល​ត្រូវបាន​សង្គ្រោះ បួស​ជាស​ង្ឃ​

856
ចែករម្លែក

​លោក Prajon Pratsakul អភិបាល​ភិ​បាល​ខេត្ត Chiang Rai បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​ក្មេង​បាល់ទាត់​ថៃ​១២​នាក់​និង​គ្រូ​​បង្វឹក​របស់​ពួកគេ​ដែល​ត្រូវបាន​សង្គ្រោះ​ចេញ ពី​ការជាប់​នៅក្នុង​ល្អាង​ភ្នំ​Tham Luang នៅ​ខេត្ត Chiang Rai នៅ​ខែ​នេះ បាន​មាន​សុខភាព​ល្អជា​ធម្មតា​។

​លោក​បាន​និយាយថា​ពួកគេ​នឹង​ទទួល​ការពិនិត្យ​សុខភាព​រាងកាយ​និង​ស្មារតី​ម្តងទៀត​នៅថ្ងៃនេះ​(​ទី​២៣​ខែកក្កដា​)​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​បួស​ជា​សង្ឃ​រយៈ​​ពេល​៩​ថ្ងៃ​។​

​លោក Prajon Pratsakul បាន​និយាយថា ពិធីបុណ្យ​សាសនា​មួយ នឹងត្រូវ​បានធ្វើ​នៅ​កន្លែង​ល្អាង​ភ្នំ​នោះ នៅ​ព្រឹក​ថ្ងៃស្អែក​(​ថ្ងៃ​អង្គារ​) បន្ទាប់ពី​ពិធីកោសក់​បំបួស​។​

​ពី​ធី​បំបួស​ជាស​ង្ឃ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ​។​

​សង្ឃ Phra Rattanamunee ប្រធាន​សង្ឃ​នៅ​ខេត្ត​នេះ បាន​និយាយ​សង្ឃដីកា​រថា យុវជន​ក្មេង​ទាំងនេះ​នឹងត្រូវ​បាន​បង្រៀន​អំពី​ការអប់រំ​ចិត្ត​បន្ទាប់ពី​សឹក​ពីស​ង្ឃ​នៅ​ថ្ងៃ​​ទី​៤​ខែសីហា​។​ការអប់រំ ចិត្ត​និង​ការរៀន សូត្រ​ពី​ការ​បួស​នេះ នឹង​ជួយ​ការស្តារ​សុខភាព​រាង​កា​យ​និង​ផ្លូវចិត្ត​បន្ថែមទៀត​នៅពេល​អនាគត​។​

​​ក្រុម​ក្មេង​បាល់ទាត់​ថៃ​១២​នាក់​និង​គ្រួ​បង្វឹក​របស់​ពួកគេ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ចូលរួម​ក្នុង​ពិធី​សាសនា​មួយ​នៅ​កន្លែង​ល្អាង​ភ្នំ Tham Luangនៅ​ខេត្ត Chiang Rai កាលពី​ថ្ងៃអាទិត្យ​