ក្រុម​គ្រូ​ទេ​ព្យ​គ្មាន​ព្រំដែន​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ៦.៧០០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ខែ​ដំបូង​នៃ​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​

419

​ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ធ្នូ​ថា យ៉ាងហោចណាស់​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៦.៧០០ នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ខែ​ដំបូង​នៃ​ការបង្ក្រាប​ដោយ​កងទ័ព​ទៅលើ​ពួក​ឧទ្ទាម​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ដែល​បានចាប់ផ្តើម​កាលពី​ចុងខែ​សីហា​។​

​តួលេខ​នេះ​គឺជា​ចំនួន​អ្នកស្លាប់​ដែល​គេ​ប៉ាន់ស្មាន​ខ្ពស់​ជាងគេ​បំផុត​នៃ​អំពើហិង្សា​ដែល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៥​ខែសីហា​និង​បាន​បង្កឱ្យមាន​វិបត្តិ​ជនភៀសខ្លួន​ដ៏​ច្រើន ដោយមាន​ជន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៦២០.០០០​នាក់ រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​រយៈពេល​៣ ខែ​។​

​អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិក​បាន​ចាត់ទុក​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​យោធា​នេះ​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​អ៊ីស្លាម ប៉ុន្តែ​មិនបាន​ចេញផ្សាយ​ការប៉ាន់ប្រមាណ​ជាក់លាក់​នៃ​ចំនួន​អ្នកស្លាប់​នោះទេ​។​

​ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យ៉ាងហោចណាស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៦.៧០០​នាក់​ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ ត្រូវបាន​សម្លាប់ ដោយ​រាប់បញ្ចូល​ទាំង យ៉ាងហោចណាស់ កុមារ ៧៣០ នាក់​”​។​

​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ការរំលោភបំពាន និង​និយាយថា មនុស្ស​តែ​៤០០​នាក់​ប៉ុណ្ណោះ ដែល​រួមទាំង​ក្រុម​ជន​ភេ​វជន​រ៉ូ​ហ៊ីង​យ៉ា​៣៧៦​នាក់ បាន​ស្លាប់ ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការបង្ក្រាប​នោះ​៕ ដោយ៖ សុខា

​អំពើហិង្សា​ដែល​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៥​ខែសីហា​នៅ​មី​យ៉ាន់​ម៉ា បង្កឱ្យមាន​វិបត្តិ​ជនភៀសខ្លួន​ដ៏​ច្រើន ដោយ​ជន​រ៉ូ​ហ៊ីង​យ៉ា ៦២០.០០០​នាក់ រត់​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស​ក្នុង​រយៈពេល​៣​ខែ