ក្រុម​គ្រូ​ពេ​ទ្រ​ស្ម័គ្រចិត្ត​កូរ៉េ​បានប្រគល់​ថ្នាំ​និង​សម្ភារៈ​ពេទ្យ​មួយចំនួន​ដល់​មន្ទីរពេទ្យបង្អែក

282
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​រសៀល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​បាន​នាំយក​ថ្នាំ​និង​សម្ភារៈ​ពេទ្យ​មួយចំនួន​មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក​។​ព្រមទាំង​បាន​ពិនិត្យមើល​តាម​ផ្នែក​ផ្សេងៗ​នៃ​បន្ទប់​និ​មួយៗ​ដោយបាន​ការទទួល​ស្វាគមន៍​ពី​អាជ្ញាធរ​ស្រុក​ពួក​ក្រុមប្រឹក្សាឃុំ​សស​ស្តម្ភ និង​ក្រុមគ្រូពេទ្យ​នៅ មន្ទីរពេទ្យបង្អែក​ស្រុក​ពួក​ខេត្តសៀមរាប​។​

​អាជ្ញាធរ​ស្រុក​ពួក​បាន​បញ្ជាក់ថា​តប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​ពិនិត្យ​ព្យាបាល​និង​ការ​ផ្តល់នូវ​អង្ករ​ដល់​ទៅដល់​សិស្សានុសិស្ស​និង​បងប្អូន​ប្រជាពលរដ្ឋ​រយៈពេល​២​ថ្ងៃ​សមាគម​គ្រូ​ពេ​ទ្រ​ស្ម័គ្រចិត្ត​កូរ៉េ​បាន​ពិនិត្យ​និង​ព្យាបាល​សរុប​បាន​ចំនួន ២៤៩៧​នាក់​ក្នុងនោះ​ស្រី​១.៥៩៣​នាក់​ប្រុស​៩០៤​នាក់​។​

​អាជ្ញាធរ​ស្រុក​ពួក​ក៏បាន​ប្រគល់ជូន​នូវ​លិខិត​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​វិញ​ដែរ​ព្រមជាមួយ​នោះ​ក៏បាន​ថ្លែង​នូវ​អំណរ​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ក្រុមការងារ​និង​មន្ទីរជំនាញ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែ​បាន​ជួយ​សម្របសម្រួល​ឱ្យ​ដំណើរការ​ការងារ​នេះ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​គួរអោយកត់សម្គាល់ ៕S/

​រូបភាព​:​សមាគម​គ្រូ​ពេ​ទ្រ​ស្ម័គ្រចិត្ត​កូរ៉េ​បានប្រគល់​ជូន​ថ្នាំ​និង​សម្ភារ​ពេទ្យ​មួយចំនួន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក​៕​គូលែន​