ក្រុម​គ្រឿងចក្រ កកាយ​យក​អាច​ម៌​ដី​លក់ ប៉ះ​ធ្លាយ​ទុយោ​ទឹកស្អាត​រដ្ឋ មិន​ទទួលខុសត្រូវ នាំគ្នា​គេច​អស់​

301
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ទុយោ​បណ្តាញ​ទឹកស្អាត​រដ្ឋ បែកធ្លាយហូរហៀសឹង​ក្លាយជា​ព្រែក​ទៅហើយ បន្ទាប់ពី​មាន​ក្រុម​គ្រឿងចក្រ របស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ មក​កកាយ​កាប់​ចិញ្ចើមផ្លូវ យកទៅ​ធ្វើ​អាជីវកម្ម ដល់​ទៅ​ប៉ះចំ​ដាច់​ទុយោ​ទឹកស្អាត របស់​រដ្ឋ បែ​ក្រុម​ទាំងនោះ​មិន​ទទួលខុសត្រូវ នាំគ្នា បើក​គ្រឿងចក្រ គេច​ចេញទៅ​អស់ ទុក​ឲ្យ​ទឹក​ហូរ ដូច​ព្រែក ចោល​តាមផ្លូវ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ទល់មុខ​សាលាបឋមសិក្សា​ទួល​កី ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល។​

​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​គ្រឿងចក្រមក​កកាយ​កាប់​ដី សេសសល់តាម​ចិញ្ចើម​ផ្លូវជាតិ ដែល​កំពុង​ស្ថាបនាហើយ​អាច​ម៌​ដី​នោះ​ទៀតសោត គេ​កាប់​ដឹក​យកទៅលក់ខាងក្រៅ ព្រោះ​ចាត់ទុកថា​ជា​ដី​ស្អុយ ក៏ប៉ុន្តែ ខណៈដែល​គ្រឿងចក្រ​កាប់​ទៅ បាន​ប៉ះទុយោ​បណ្តាញទឹក​ស្អាត​របស់រ​ដ្ឋ តរាយ ផ្គត់ផ្គង់ តាម​ផ្ទះ​ពលរដ្ឋ​ចំណុច​នោះ បណ្តាល​ឲ្យ​បែកធ្លាយ​ហូរទឹក សឹង​ក្លាយជា​អូរ​ទៅហើយ ចរន្តទឹក​ផ្គត់ផ្គង់តាម​ផ្ទះ​មួយចំនួន​បាន​ដាច់ ។​

​ក្រោយពី​បែកធ្លាយ ទុយោ​ទឹកស្អាត ក្រុម​គ្រឿងចក្រទាំងនោះមិនបានទាក់ទង​ទៅ ខាង​អង្គភាព​រដ្ឋាករទឹក​ដើម្បី​រក​ដំណោះស្រាយ បែ​ជា​នាំគ្នា​បើក​គ្រឿងចក្រគេច ទៅ​កន្លែង​ផ្សេង​បាត់ ទុក​ឲ្យ​ទឹក​ហូរ​ដូច​ទឹក​ព្រែកអូរ ពលរដ្ឋ​ដាច់ទឹក​ប្រើប្រាស់ មានតែស្នើសុំ​ទៅខាង​រដ្ឋាករ​ចុះទៅ​ពិនិត្យមើល៕​B/