ក្រុម​ចម្រៀង BTS បំបែក​ឯតទគ្គ​កម្ម​ដោយ​ឈ្នះ​ពានរង្វាន់​ធំ​នៅ​ព្រឹត្តិការណ៍ MAMA

890
ចែករម្លែក
  • 3
    Shares

​ក្រុម​ចម្រៀង BTS បាន​បំបែក​ឯតទគ្គ​កម្ម​មួយ​ផ្សេងទៀត ខណៈ​ពួកគេ​បានទទួល​ពានរង្វាន់​និមិត្តរូប​ឆ្នើម​ប្រចាំឆ្នាំ​ជា​លើកដំបូង​នៃ​កម្មវិធី Mnet Asian Music Awards (MAMA) ឆ្នាំ ២០១៨​។​

​ក្រុម​ចម្រៀង​ដែលមាន​សមាជិក​ចំនួន ៧ នាក់​នេះ​បានទទួល​ពានរង្វាន់​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​១២​ធ្នូ​នៅ​ព្រឹត្តិការណ៍ “​ជម្រើស​របស់​អ្នកគាំទ្រ MAMA ឆ្នាំ ២០១៨ នៅ​ប្រទេស​ជប៉ុន​” ដែលជា​ព្រឹត្តិការណ៍​ទី​២​របស់ MAMA​។​

​ក្រៅពី​ពានរង្វាន់​នេះ BTS ក៏បាន​ទទួល​ពានរង្វាន់​ជម្រើស​អ្នកគាំទ្រ​កំពូល​ទាំង​១០ ពានរង្វាន់​តន្ត្រី​ពេញនិយម​បំផុត​សម្រាប់ “IDOL” និង​ពានរង្វាន់​សិល្បករ​ដែល​រាំ​ពេញនិយម​បំផុត​ផងដែរ​។​

​ក្រុម BTS បាន​ផ្តួល​ក្រុម​ចម្រៀង​តែងតាំង​ចំនួន ៩ ផ្សេងទៀត​សម្រាប់​ពានរង្វាន់​ថ្មី​ទើប​បង្កើតឡើង​នេះ ក្នុង​រួមមាន BLACKPINK, GOT7, MONSTA X, MAMAMOO, NCT 127, NU’EST W, SEVENTEEN, TWICE និង Wanna One ។​

​ប្រារព្ធ​ធ្វើ​នៅឯ​ទីលាន Super Saitama Arena ក្រុម BTS បាន​សម្តែង​ចម្រៀង​ជាប់​ក្នុង Billboard របស់​ពួកគេ​ដែលមាន​ចំណងជើង​ថា “FAKE LOVE” និង “Anpanman” ពី​អាល់​ប៊ុ​ម “Love Yourself: Tear” របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

BTS ឈ្នះ​ពានរង្វាន់​និមិត្តរូប​ឆ្នើម​ប្រចាំឆ្នាំ​នៅ​ព្រឹត្តិការណ៍ “​ជម្រើស​របស់​អ្នកគាំទ្រ MAMA ឆ្នាំ ២០១៨” នៅ​ប្រទេស​ជប៉ុន
BTS ឈ្នះ​ពានរង្វាន់​និមិត្តរូប​ឆ្នើម​ប្រចាំឆ្នាំ​នៅ​ព្រឹត្តិការណ៍ “​ជម្រើស​របស់​អ្នកគាំទ្រ MAMA ឆ្នាំ ២០១៨” នៅ​ប្រទេស​ជប៉ុន